ក្រុមម្ចាស់ការពារតំណែងជើងឯក Paris Saint-Germain បានរងនូវការភ្លាត់ស្នៀតក្នុងការប្រកួតក្របខ័ណ្ឌលីកជុំទី២របស់ពួកគេនៅរដូវកាលនេះ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Rennes កាលពីថ្ងៃអាទិត្យ ស្របពេលដែលកីឡាករវ័យ១៦ឆ្នាំបំពេញតួនាទីយ៉ាងល្អ។

ខ្សែប្រយុទ្ធ Edinson Cavani បានស៊ុតបាល់បញ្ចូលទី នៅរយៈពេល១៥នាទីចុងក្រោយ សម្រាប់ក្រុមភ្ញៀវ ក្នុងទីក្រុង Brittanny នៅមុនពេលកីឡាករ Mbaye Niang និង Romain del Castillo រកបានគ្រាប់បាល់វាយបកវិញសម្រាប់ក្រុមម្ចាស់ផ្ទះ។ PSG បានលេងដោយគ្មានតារាឆ្នើម Neymar សម្រាប់ការប្រកួតជាលើកទី៣ជាប់ៗគ្នានៅរដូវកាលនេះ។

ខណៈដែលកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតរបស់ពិភពលោករូបនេះ បន្តស្ថិតក្រោមការចាប់អារម្មណ៍ពីសំណាក់ក្លិប Barcelona និង Real Madrid។ ជាមួយគ្នានេះ កីឡាករ Eduardo Camavinga បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងតំបន់បម្រើរបស់ក្រុម Rennes និងបានដើរតួនាទីដ៏សំខាន់ក្នុងពេលក្រុមរបស់ខ្លួនរកបានគ្រាប់បាល់ឈ្នះ រួមជាមួយនឹងកីឡាករឆ្នើមពោរពេញដោយបទពិសោធ Clement Grenier។

ក្រុម PSG បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង និងបានបង្ហាញពីភាពខ្លាំងរបស់ពួកគេ តាមរយៈការបង្កើតឱកាសដ៏ល្អចំនួន២លើក ក្នុងរយៈពេល១៥នាទីដំបូងនៃការប្រកួត។ ដំបូងឡើយ កីឡាករ Julian Draxler បានស៊ុតបាល់ហោះរំលងរបារទី នៅមុនពេលការតែតបាល់របស់ Cavani បានប៉ះទៅនឹងបង្គោលទី បន្ទាប់ពីលេងបានរយៈពេល១៤នាទី»៕

ប្រភពព័ត៌មាន៖ Channel News Asia