កីឡាករ Pierre-Emerick Aubameyang បានរកគ្រាប់បាល់ជ័យជំនះអោយក្រុម Arsenal ផ្តួល Burnley សម្រាប់សប្តាហ៏ទី២នៅក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៏ទី១៨ សីហា ២០១៩។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Alexandre Lacazette រកបាន១គ្រាប់នៅនាទីទី១៣បន្ទាប់ពីវិលត្រឡប់ពីរបួស ខណៈកីឡាករ Ashley Barnes រកបានគ្រាប់បាល់វាយបកតាមស្មើវិញអោយក្រុមភ្ញៀវនៅនាទីទី ៤៣ក្រោយការបញ្ជូនបាល់ពីចម្ងាយរបស់កីឡាករ Dwight McNeil និងជាគ្រាប់បាល់ទី៣ របស់គេក្នុងការប្រកួត លើកទី២ នេះ។ ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងកីឡាករ Aubameyang របស់ក្រុមម្ចាស់ផ្ទះបានផ្តល់ក្តីសង្ឃឹមដល់គ្រូបង្វឹក Unai Emery ដោយរកបាន គ្រាប់បាល់ទី២ វាយបកនាំមុខនៅនាទីទី៦៤ និងជាគ្រាប់បាល់ជ័យជំនះក្នុងការប្រកួតនេះ។
ក្រុមម្ចាស់ផ្ទះ Arsenal ក្រោយពីនាំយកខ្សែការពារ២រូបគឺ David Luiz និង Dani Ceballos ដែលខ្ចីជើងពីក្រុម Real Madrid បានបង្ហាញទម្រង់លេងស៊ីសង្វាក់គ្នា សម្រាប់ការប្រកួតជាលើកទី២ ក្រោយផ្តួល Newcastle កាលពីសប្តាហ៏មុនក្នុងលទ្ធផល១:0។
Aubameyang ជួយអោយ Arsenal ផ្តួល Burnley នៅក្របខណ្ឌ Premier League
អត្ថបទទាក់ទង