ក្រោយការចាកចេញរបស់ Cristiano Ronaldo ខ្សែប្រយុទ្ធ Karim Benzema បានបញ្ចេញតួនាទីបានយ៉ាងល្អ ដោយដើរតួជាអ្នករកគ្រាប់បាល់អោយក្រុមអធិរាជសបាន ២១គ្រាប់ក្នុងលីគនិង ៣០គ្រាប់គ្រប់ក្របខណ្ឌប្រកួតកាលពីរដូវកាលចាស់(២០១៨-២០១៩)។
យោងគេហទំព័រ Diario Gol បានចុះផ្សាយថាៈ កីឡាករអន្តរជាតិបារាំង Benzema ខាងលើនេះមានគម្រោង ស្នើសុំបន្ថែមប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៏ និងប្រចាំខែរបស់ខ្លួនស្មើនិងមិត្តរួមក្រុមគឺ Gareth Bale ខណៈពេលបច្ចុប្បន្នខ្សែប្រយុទ្ធស្លាបរូបនេះជាអ្នកមានប្រាក់បៀរវត្សខ្ពស់លំដាប់ទី២ ក្នុងក្លឹបបន្ទាប់ពី Eden Hazard ។ បច្ចុប្បន្ន Benzema មានប្រាក់ឈ្នួល ៣២០.០០០ ផោនក្នុងមួយសប្តាហ៍ខណៈដែល Bale មាន ៥៣៨,០០០ ផោន។ ម្យ៉ាងវិញទៀត Hazard គឺជាអ្នករកចំណូលបានច្រើនជាងគេជាមួយនឹងប្រាក់ឈ្នួល ៦០ម៉ឺនផោនក្នុងមួយសប្តាហ៍ពីក្លឹប ហើយ សូម្បីតែ Luka Jovic, Toni Kroos និង Luka Modric ក៏មានប្រាក់បៀរវត្សប្រចាំសប្តាហ៏ខ្ពស់ជាងរូបគេដែរ។
ទោះយ៉ាងណាប្រធានក្លឹប Florentino Perez មិនចាប់អារម្មណ៍និងឆ្លើយតបតាមការទាមទាររបស់ Benzema ទេ ស្របពេលបច្ចុប្បន្នក្រុមនៅតែចិញ្ចឹមចិត្ត និងដាក់សំណើរ ចង់នាំយក Kylian Mbapppe ពី Paris Saint-Germain មករួមក្រុមបន្ទាប់ពីបានដឹងខ្លួនថា ឪកាសក្នុងការនាំយកកំពូលស៊ូភើស្តា Neymar មករួមក្រុម ហាក់ឃ្លាតសឆ្ងាយបន្តិចម្តងៗទៅហើយនោះ។
Florentino Perez បដិសេធការទាមទារប្រាក់ខែរបស់កីឡាករឆ្នើមម្នាក់ស្មើ Gareth Bale
អត្ថបទទាក់ទង