Romelu Lukaku កំពុងព្យាយាមបញ្ចុះបញ្ចូលអតីតមិត្តរួមក្រុមគឺខ្សែបម្រើ Alexis Sanchez ឱ្យចាកចេញពី ក្រុម Manchester United ដើម្បីមកចូលរួមជាមួយខ្លួននៅក្លឹប Inter Milan។ កីឡាករខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Lukaku បានផ្លាស់ពី Old Trafford និងមានអារម្មណ៍ថាពេញចិត្តស្ថានភាពរស់នៅនិងការប្រកបអាជីពបាល់ទអាត់នៅប្រទេសអ៊ីតាលីហើយផ្អែកលើមូលហេតុនេះហើយដែលរូបគេចង់អោយ Sanchez ផ្លាស់មកលេងនៅក្របខណ្ឌ SerieA។

គេហទំព័រ Daily Mail បានដកស្រង់សម្តី Lukaku ពីគេហទំព័រទំព័រ Metro និងបានចុះផ្សាយថាអតីតខ្សែប្រយុទ្ធ Everton, Chelsea,និង West Brom បានណែនាំនិងផ្ញើរសារលួងលោម Sanchez ឱ្យផ្លាស់មកកាន់ទឹកដី San Siro មុនរដូវកាលថ្មី២០១៩-២០២០ចាប់ផ្តើម។

អនាគតរបស់ Sanchez ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងរយៈពេលប៉ុន្មានខែថ្មីៗចុងក្រោយនេះ បន្ទាប់ពីរូបគេធ្លាក់ទម្រង់លេងនិងបញ្ហារបួសតាមញាំញី បើទោះបីជាខ្សែបម្រើអន្តរជាតិឈីលីរូបនេះមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងក្រុមយ៉ាងណាក្តី។

ប្រភព៖ futaa