ខ្សែបម្រើ-ប្រយុទ្ធឆ្នើម Jadon Sancho បានចុះកុងត្រាថ្មីបន្តជាមួយនៅជាមួយក្លឹប Dortmund ក្នុងគោលបំណងបញ្ចប់ការចង់បានពីក្រុម Manchester United នាពេលកន្លងមក។ ខ្សែបម្រើស្លាបរបស់អង់គ្លេសបានក្លាយជាគោលដៅអាទិភាពបំផុតពីសំណាក់បិសាចក្រហមកាលពីរដូវក្តៅក្រោយបង្ហាញទម្រង់លេងដល់កំរិតកំពូលកាលពីរដូវកាលចាស់។

ស្ថិតក្នុងវ័យ ១៩ឆ្នាំ Sancho បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេលរហូតដល់ឆ្នាំ២០២២បន្តនៅជាមួយក្រុម Dormund ជាមួយនឹកប្រាក់ពលកម្មនឿយហត់កើនដល់ ១៩០,០០០ផោនក្នុងមួយសប្តាហ៍មានន័យថាទំហំទឹកប្រាក់កើនទ្វេដងលើកិច្ចសន្យាចាស់ ដែលមានត្រឹមតែ ៧៥.០០០០ ផោន និងធ្វើអោយតម្លៃខួនរបស់គេកើនដល់ ១៤៥លានផោននិងជាប់ជាកីឡាករមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់ យោងតាម CIES Football Observatory បានចុះផ្សាយ។

Sancho ទទួលបានសំណើរផ្តល់ជូនថ្មីនេះក្រោយពីរូបគេបានបដិសេធមិនចាកចេញពីក្រុម នៅលីកកំពូល Bundesliga ទោះបីជាមានក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុបចាប់អារម្មណ៏ចង់បានខ្លាំងរួមទាំងអតីតក្រុមMan.City និង Paris Saint-Germain ផងដែរនោះ។

Sancho ក៏នៅតែបានបង្ហាញទម្រង់លេងល្អគឺស៊ុតបញ្ចូលទីបាន១គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមផ្តួល Bayern Munich នៅក្នុងព្រឹត្តិការណ៍ German Super Cup ពានបើករដូវកាល Bundesliga រដូវកាល ថ្មី ២០១៩-២០២០ នេះ។