យោងគេហទំព័រ The Telegraph បានចុះផ្សាយថាខ្សែបម្រើ Chelsea កីឡាករ Christian Pulisic បានបង្ហើបប្រាប់មូលហេតុច្រានចោលឪកាសផ្លាស់មកលេងនៅក្រុម Manchester United ដោយសារតែឪពុករបស់ខ្លួនមើលឃើញទស្សនវិស័យមួយកំលុងពេលលោក Jose Mourinho នៅដឹកនាំក្រុម។

ស្ថិតក្នុងវ័យ ២១ឆ្នាំខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះបានបញ្ជាក់អោយដឹងថា: ឪពុករបស់ខ្ញុំមិនចូលចិត្តទង្វើដឹកនាំរបស់លោក Mourinho ព្រោះគាត់មិនបានលើកកម្ពស់កីឡាករវ័យក្មេងក្នុងក្រុមអោយមានឪកាសបានចូលលេងឡើយជាក់ស្តែងដូចជា Rashford និង Martial ជាដើមដែលលេងក្នុងតួនាទីបម្រុងរហូតកំលុងពេលគាត់ដឹកនាំ។

កីឡាករអន្តរជាតិអាមេរិចរូបនេះបានចូលរួមជាមួយក្រុមតោខៀវ Chelsea នៅខែមករា ២០១៩ នេះក្នុងតម្លៃ ៥៧.៦លានផោន (៦៤ លានផោន) ប៉ុន្តែផ្អែកលើកិច្ចព្រមព្រៀងមិនទាន់បានចូលលេងជាអចិន្រ្តៃយ៏នោះទេ គឺត្រូវលេងខ្ចីជើងអោយអតីតក្លឹប Borussia Dortmund រហូតដល់បញ្ចប់រដូវកាល ២០១៨-២០១៩ សិន។

Pulisic បានចាប់ផ្តើមជីវិតថ្មីមួយជាមួយក្រុមតោខៀវ នៅកីឡាដ្ឋាន Stamford Bridge ទោះបីរងបរាជ័យឪកាសលើកពានរង្វាន់ UEFA Super Cup ជាមួយ Liverpool នៅ Istanbul កាលពីសប្តាហ៍មុននិងបានត្រឹមស្មើ Leicester ស្របពេលការបើកឆាកបរាជ័យចាស់ដៃក្រោមថ្វីជើង Man.United ក្រោមការដឹកនាំរបស់គ្រូបង្វឹក Frank Lampard មិនទាន់ឈ្នះការប្រកួតនៅឡើយទេក្រោយពីដឹកនាំ Chelsea ៣ប្រកួតហើយសង្ឃឹមថា ជំនួបនៅទឹកដី Carrow Road ជាមួយ Norwich នៅក្នុងការប្រកួតលីកបន្ទាប់របស់ពួកគេ Pulisic និងបង្ហាញសមត្ថភាពជួយក្រុមបានល្អប្រសើរជាងពេលមុន។

ប្រភព៖ Futaa