ខ្សែ​ការពារ​ស្លាប​ខាង​ស្តាំ​របស់​តោ​ខៀវ Chelsea កីឡាករ​សញ្ជាតិ​អ៊ីតាលី Davide Zapacosta​ ត្រូវ​បាន​ក្លិប​បញ្ចេញ​អោយ AS Roma ខ្ចី​ហើយ​ក្នុង​កិច្ច​សន្យាខ្ចី​ពេញ​មួយ​រដូវ​កាល​។ ​កីឡាករ​វ័យ ២៧​ឆ្នាំ​ជំរើស​ជាតិ​អ៊ីតាលី​រូប​នេះ​ បាន​មកដល់​ទឹកដី​អ៊ីតាលី​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។

​​Davide Zapacosta ​មកកាន់​ទឹកដី Stamford Bridge របស់​តោ​ខៀវ Chelsea កាលពី​ឆ្នាំ​២០១៧ ជាមួយ​កិច្ចសន្យា ៤​ឆ្នាំ​ផ្ទេរ​ពី​ក្លិប​អ៊ីតាលី Torino ក្នុង​តំលៃ ២៣​លាន​ផោន​។ តែ​ក្រោយ​បង្ហាញខ្លួន​បាន ២២ប្រកួត​ក្នុង​រដូវ​កាល​ដំបូង​ជាមួយ Chelsea, Zapacosta​ លេង​បានតែ ៤ប្រកួតប៉ុណ្ណោះ​រដូវ​កាល​មុន ខណៈ​រដូវ​កាល​ថ្មី​នេះ​ក៏​មិនដែល​បង្ហាញខ្លួន​ទៀត​។

​Zapacosta​ ស្ថិត​នៅ​ក្រៅ​ជំរើស​របស់​គ្រូ​បង្វឹក​ថ្មី Chelsea, Frank Lampard​ ដែល​ជឿជាក់​លើ​កីឡាករ​អេ​ស្ប៉ា​ញ Cesar Azpilicueta​ ជាង​។ ​Zapacosta​ ក៏បាន​ក្លាយ​ជា​ខ្សែ​ការពារ​ទី​៣ ដែល​ចាក​ចេញពី Chelsea បន្ទាប់ពី David Luiz ​និង Gary Cahill៕