អ្នកគាំទ្ររបស់ក្លិប Barcelona បានចាប់ផ្តើមរំភើប ខណៈដែលពួកគេមានអារម្មណ៍ថា Neymar បានបង្ហើបពីការផ្ទេរមួយនៅលើបណ្តាញសង្គម Instagram។ Neymar កំពុងតែព្យាយាមចាកចេញពីក្លិប Paris Saint-Germain ត្រឹមតែរយៈពេល២ឆ្នាំ បន្ទាប់ចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 មួយនេះ សម្រាប់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន២០០លានផោន។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ ចង់វិលទៅកាន់ក្របខ័ណ្ឌ La Liga វិញ ខណៈដែលក្លិប Real Madrid និង Barcelona សុទ្ធសឹងចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹងរូបគេ នៅមុនពេលថ្ងៃបិទទីផ្សារដោះដូរកីឡាករនាថ្ងៃទី២ ខែកញ្ញា។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាហាក់បង្ហាញថា កីឡាករវ័យ២៦ឆ្នាំរូបនេះ ចង់វិលទៅកាន់ក្លិប Barcelona វិញ ខណៈដែលរូបគេបានចុច Like វីដេអូរបស់ Lionel Messi ក្នុងពេលវិលទៅហ្វឹកហាត់វិញ។

បញ្ហារបួសជើង បានធ្វើឲ្យ Messi អវត្តមានក្នុងការប្រកួតបើករដូវកាល ដែលនៅពេលនោះ ក្រុម Barcelona បានរងបរាជ័យក្រោមស្នាដៃក្រុម Athletic Bilbao។ ប៉ុន្តែ តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេថតជាប់ពេលកំពុងតែហ្វឹកហាត់ ខណៈដែលរូបគេបានហ្វឹហាត់ជាមួយនឹងការប្រើប្រាស់ល្បឿនរត់ជាបន្តបន្ទាប់លើវាលខ្សាច់។ Neymar បានចុច Like លើវីដេអូនោះ ដោយដឹងថា វានឹងផ្តល់ការចាប់អារម្មណ៍ដល់សាធារណៈជន។ អ្នកគាំទ្ររបស់ Barcelona ពិតជាសង្ឃឹមថា Neymar វិលទៅកាន់កីឡដ្ឋាន Nou Camp វិញ៕

ប្រភពព័ត៌មាន៖ Express.co.uk