តាំងពីពាន Ballon d’Or បង្កើតនៅឆ្នាំ១៩៥៦មក មានកីឡាករចំនួន ២៥រូបហើយដែលបានឈ្នះពានមួយនេះ។ កីឡាករទាំងនោះភាគច្រើនមកពីទ្វីបអឺរ៉ុប ហើយមានកីឡាករមកពីទ្វីបអាហ្វ្រិកតែមួយរូបគត់ ដែលមានសំណាងឈ្នះពានមួយនេះ។
កីឡាកររូបនោះគឺ ខ្សែប្រយុទ្ធជនជាតិលីបេរីយ៉ា George Weah។ គាត់បានឈ្នះពាន Ballon d’Or នៅឆ្នាំ១៩៩៥ កំឡុងពេលដែលគាត់នៅលេងឲ្យក្លឹប Paris Saint Germain និងក្លឹប AC Milan។
នៅក្នុងឆ្នាំនោះ គាត់បានបញ្ចប់រដូវកាល ១៩៩៤/៩៥ ជាមួយក្លឹបយក្សបារាំង ដោយបានឈ្នះពាន Coup de France និងCoup de la Ligue ព្រមទាំងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុង UEFA Champions League (រកបាន ៧គ្រាប់) ទៀតផង។ គាត់បានផ្ដើមរដូវកាល ១៩៩៥/៩៦ជាមួយនឹងក្លឹបអ៊ីតាលី AC Milan។
លោក Weah បានបន្តអាជីពរបស់លោករហូតដល់ឆ្នាំ២០០៣ មុននឹងប្រឡូកចូលឆាកនយោបាយនៅក្នុងប្រទេសកំណើតរបស់គាត់។ ក្នុងឆ្នាំ២០១៨ លោកបានកាន់តំណែងជាប្រធានាធិបតីប្រទេសលីបេរីយ៉ា៕
ប្រភព៖ transfermarkt ប្រែសម្រួល៖ ហ៊ីម រស្មី Via: Sabay
មានតែកីឡាករអាហ្វ្រិក George Weah តែមួយរូបទេដែលបានឈ្នះពាន Ballon d’Or
អត្ថបទទាក់ទង