ក្លិបនៅក្របខណ្ឌ Serie A គឺ Fiorentina បានប្រកាសកាលពីថ្ងៃពុធពីការចុះហត្ថលេខានាំយកកីឡាករជើង ចាស់ Franck Ribery របស់ក្លិបខ្សែបម្រើស្លាប Ribery ផ្ទេរពី Bayern Munich ទៅ Forentina Bayern Munich ជាមួយ កិច្ចសន្យារយៈពេល ២ ឆ្នាំ។ Ribery ខ្សែបម្រើស្លាបជើងចាស់រូបនេះបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ចំនួន ៩ ក្រោយចំណាយពេល ១២ឆ្នាំនៅកីឡាដ្ឋាន Allianz Arena។

Ribery វ័យ ៣៦ឆ្នាំសញ្ជាតិបារាំងរូបក៏ធ្លាប់ឈ្នះពាណ DFB-Pokal Cup ចំនួន ៦ដងហើយក្នុងឆ្នាំ២០១៣ គឺជាសមាជិកសំខាន់នៃក្រុម Bayern ដែលបានទទួលជោគជ័យលើកពាន Champions League ទល់នឹង Borussia Dortmund នៅកីឡាដ្ឋាន Wembley។ ក្នុងឆ្នាំ២០០៨ គាត់ត្រូវបានគេដាក់ឈ្មោះជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់អាឡឺម៉ង់និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រជែងពានបាល់មាស Ballon d’Or ក្នុងឆ្នាំដដែលផងដែរ។

កីឡាករខ្សែបម្រើស្លាបមានល្បឿនរត់លឿនរូបនេះ ត្រូវបានកោះហៅឱ្យក្រុមជម្រើសជាតិជាលើកដំបូងក្នុងឆ្នាំ២០០៦ ដោយលេងជាផ្នែកមួយនៃការប្រកួត World Cup ខណៈបារាំងបញ្ចប់លេខរៀងទី២ ក្រោយចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ មុនពេលចូលនិវត្តន៏ពីក្រុមជម្រើសជាតិនៅឆ្នាំ២០១៤ ពីកីឡាបាល់ទាត់ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីលត្រូវបានខកខានដោយសារតែរបួស។សរុបមក Ribery ស៊ុតបញ្ចូលទីបាន ១៦គ្រាប់និងបង្ហាញខ្លួនបាន ៨១ដងសម្រាប់ក្រុមមាន់គកបារាំង៕