កីឡាករអង់គ្លេសរបស់ក្លិបអាល្លឺម៉ង់ Borussia Dortmund, Jadon Sancho បានឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាជាមួយក្លិបហើយ អមជាមួយនឹងការដំឡើងប្រាក់ឈ្នួលដល់ ១៩ម៉ឺនផោនក្នុងមួយសប្ដាហ៍។
កីឡាករវ័យ ១៩ឆ្នាំដែលជាចំណាប់អារម្មណ៍របស់បិសាចក្រហម Manchester United រូបនេះស៊ុតបញ្ចូលទីបាន ១៣គ្រាប់នៅរដូវកាលមុនដែល Dortmund ជាជើងឯករង Bundesliga ពីក្រោម Bayern Munich។
រដូវកាលថ្មីសប្ដាហ៍មុននេះ Jadon Sancho ក៏ស៊ុតបានមួយគ្រាប់ដែរពេល Dortmund បំបាក់ Augsburg ៥–១ កាលពីថ្ងៃសៅរ៍។ Jadon Sancho ជាកីឡាករដែលចេញថ្នាលយុវជនរបស់ Watford មុនពេលផ្លាស់ទៅយុវជនថ្នាលរបស់ Manchester City នៅឆ្នាំ២០១៥។
ឆ្នាំ២០១៧ Dortmund បាននាំយក Sancho ពី Manchester City ក្នុងតំលៃ ៨លានផោន ហើយតាំងពីពេលនោះមក Sancho ក្លាយជាសមាជិកសំខាន់របស់ក្រុមដែលបង្ហាញខ្លួនមកដល់ពេលនេះបាន ៤៧ប្រកួតស៊ុតបញ្ចូលទីបាន ១៤គ្រាប់។ ក្នុងវ័យក្មេងប៉ុណ្ណោះ Jadon Sancho ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៨ ពេលអង់គ្លេសជួបក្រូអាស៊ី៕
Jadon Sancho បន្តកុងត្រានៅ Dortmund កើនឡើងប្រាក់ឈ្នួលដល់ ១៩ម៉ឺនផោនក្នុងមួយសប្ដាហ៍
អត្ថបទទាក់ទង