ក្លឹបបីសាចក្រហម Manchester United ត្រូវ​បានគេ​រាយការណ៍​ថា ​ខិត​ជិត​ដល់​កិច្ច​ព្រមព្រៀង​​ដើម្បីនឹងចុះ​កុងត្រា​យក​អតីត​កីឡាកររបស់ក្រុម Tottenham Hotspur គឺ​ខ្សែ​ប្រយុទ្ធ Fernando Llorente។​

​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Llorente បាន​ចាកចេញ​ពី Spurs នៅ​​ចុង​បញ្ចប់​រដូវ​កាល​មុន បន្ទាប់​ពី​កុងត្រា​របស់​គេ​អស់​ជាមួយ​ក្លឹប។ ហើយ​ពេល​នេះ​បើ​តាម​​សារព័ត៌មាន​អ៊ីតាលី Gazzetta dello Sport ចុះ​ផ្សាយ​ថា កីឡាករ​វ័យ​៣៤​ឆ្នាំ​​បាន​យល់​ព្រម​កុងត្រា​២​ឆ្នាំ​ជាមួយ​ក្រុម​របស់​លោក Ole Gunnar Solskjaer។

United បាន​បរាជ័យ​ក្នុង​ការ​រក​អ្នក​ជំនួស​កន្លែង Romelu Lukaku ដែល​បាន​​ផ្ទេរ​ទៅ Inter Milan ក្នុង​តម្លៃ​៧៤​លាន​ផោន។ Paulo Dybala និង Mario Mandzukic សុទ្ធ​តែ​​ជា​កីឡាករ​បិសាច​ក្រហម​ចង់​បាន​ តែ​ចុង​ក្រោយ​ទទេ។ ពេល​នេះ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ​បង្វែរ​ការ​ចាប់​អារម្មណ៍​លើ Llorente ដែល​កំពុង​គ្មាន​ក្លឹប​លេង៕