កីឡាករវ័យក្មេងដែលមានទេពកោសល្យជនជាតិជប៉ុន Takefusa Kubo របស់ Real Madrid បានបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅ Real Mallorca ដោយជោគជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca។
ខ្សែបម្រើជនជាតិជប៉ុនរូបនេះបានទទួលការត្រួតពិនិត្យសុខភាពរបស់គាត់មុនពេលចុះកុងត្រាជាមួយនឹងក្រុមនៅ La Liga ដែលបានធ្វើការចេញផ្សព្វផ្សាយថ្មីនេះ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានត្រៀមចំណាយយុទ្ធនាការឆ្នាំ ២០១៩/២០ ជាមួយក្រុម Real Madrid Castilla នៅ Segunda Division B ប៉ុន្តែដោយសារសមត្ថភាពលេងរបស់គេ ក្រុមរបស់ Real Madrid ក៏បានយកគេមកលេងនៅឈុតធំ។
Kubo បានក្លាយជាកីឡាករជប៉ុនទីបីក្នុងប្រវត្តិសាស្រ្តរបស់ក្រុម Mallorca បន្ទាប់ពី Yoshito Okubo និង Akihito Ienaga ដែលជាកីឡាករជប៉ុនទីមួយ និងទីពីរ។
Takefusa Kubo ចូលរួមជាមួយ Real Mallorca ក្នុងលក្ខខណ្ឌខ្ចីជើង
អត្ថបទទាក់ទង