លោកគ្រូបង្វឹក Mauricio Pochettino បានបដិសេធក្នុងការលាក់បាំងការផ្ទុះកំហឹងរបស់លោកចំពោះការមិនទទួលបានបាល់ពិន័យ១១ម៉ែត្រ កាលពីថ្ងៃអាទិត្យ តាមរយៈការញ្ជាក់ថា Tottenham ត្រូវតែស្តីបន្ទោសឲ្យខ្លួនឯង សម្រាប់ការចាញ់ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Newcastle។

គ្រាប់បាល់ស៊ុតបញ្ចូលទីជាលើកទី១របស់កីឡាករ Joelinton សម្រាប់ក្រុម Newcastle បានជួយឲ្យក្រុមរបស់លោក Steve Bruce រកបានគ្រាប់បាល់នាំមុខមុននៅតង់ទី១ ដើម្បីការពារ ហើយពួកគេ បានការពារយ៉ាងរឹងមាំដើម្បីទទួលបានពិន្ទុជាលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ។ លោក Pochettino បានឲ្យដឹងថា៖ «វាពិតជាងាយស្រួលក្នុងការវិភាគណាស់។ យើងលេងមិនបានល្អឡើយ។ ខ្ញុំពិតជាខកចិត្ត លើទម្រង់លេងរបស់យើង និងលទ្ធផលរបស់យើង។

ជាថ្មីម្តទៀត យើងបានរបូងគ្រាប់បាល់ដ៏គ្មានតម្លៃ នៅតង់ទី១ ហើយវាពិតជាលំបាកណាស់»។ លោកបានបន្ថែមទៀតថា៖ «យើងមិនមានសមត្ថភាពក្នុងការបំបែកក្បួនរបស់ពួកគេ។យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែ មិនគ្រប់គ្រាន់។ យើងមិនអាចកែតម្រូវទម្រង់លេងរបស់យើង។ យើងត្រូវការការស្រេកឃ្លានបន្ថែមទៀត ការវាយសម្រុកបន្ថែមទៀតជាមួយនឹងបាល់»។


ក្រុម Spurs ត្រូវបានសង្គ្រោះដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Manchester City កាលពីចុងសប្តាហ៍មុន ខណៈដែលក្រុមម្ចាស់ជើងឯកមួយនេះ បានរងនូវការបាត់បង់គ្រាប់បាល់នៅចុងម៉ោង ដូចដែលពួកគេបានជួបប្រទះក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ រវាងក្រុមទាំង២ កាលពីរដូវកាលមុនអ៊ីចឹងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង