ក្រុមការពារតំណែងជើងឯក Juventus បានផ្តួលក្រុមម្ចាស់ផ្ទះ Parma ក្នុងលទ្ធផល ១:0 សម្រាប់ការប្រកួតបើកឆាករដូវកាលក្របខណ្ឌលីកកំពូលអ៊ីតាលី SerieA(២០១៩-២០២០)កាល ពីថ្ងៃសៅរ៏ទី២៤ សីហា ២០១៩ ក្រោយពីខ្សែការពារ និងជាប្រធានក្រុម Chiellini រកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី២១ បន្ទាប់ពីការបញ្ជូនបាល់ពីចំងាយរបស់ខ្សែការពារប្រេស៊ីល Alex Sandro។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានព្យាយាមនិងខិតខំរកគ្រាប់បាល់បញ្ចូលទីបំផុត ប៉ុន្តែគ្រាប់បាល់របស់ខ្លួនធ្វើបានសម្រេច ១គ្រាប់ត្រូវអាជ្ញាកណ្តាលមិនបានផ្តល់ការអនុញ្ញាតិក្រោយពីវីដេអូជំនួយការ(VAR)ចាប់បានរូបភាពថាជាបាល់(Offside)។

Juventus មិនមានវត្តមានកីឡាករហូឡង់ Juthijs de Ligt ដែលបានចុះកុងត្រានៅរដូវក្តៅតម្លៃ ៦៧.៥លានផោន ខណៈខ្សែបម្រើសញ្ជាតិវែល Aaron Ramsey ក៏មិនបានបង្ហាញខ្លួនដែរ ស្របពេលអ្នកចាត់ការ Maurizio Sarri ក៏មិនមានវត្តមានដឹកនាំក្រុមក្រោយពីត្រូវទទួលការព្យាបាលជំងឺរលាកសួត ហើយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះក៏នឹងបន្តខកខានការដឹកនាំកូនក្រុមប្រកួតក្នុងផ្ទះនៅសប្តាហ៍ក្រោយទល់នឹងភ្ញៀវ Napoli ផងដែរ។

វីឌីអូហាយឡាយ Parma vs Juventus