លោក Roy Hodgson អ្នកចាត់ការទូទៅក្រុម Crystal Palace បានកោតសរសើរក្រុមរបស់ខ្លួនក្រោយពីកីឡាករ Patrick van Aanholt អាចរកគ្រាប់បាល់ផ្តួលជើងខ្លាំង Manchester United នៅម៉ោងបន្ថែមនាទីទី(៩០+៣)ក្រោយពីស្មើគ្នា ១ទល់និង១ បន្ទាប់ពីបម្រើ Daniel James របស់ក្រុមម្ចាស់ផ្ទះវាយបកតាមស្មើនៅនាទីទី៨៩ ក្រោយពេលក្រុមភ្ញៀវ Crystal Palace នាំមុខ ១:0 តាំងពីនាទីទី៣២ ដោយការស៊ុតបញ្ចូលទីដោយកីឡាករ Ayew។

ក្រុមបិសាចក្រហមជួបរឿងខកចិត្តជាលើកទី២ ក្នុងសប្តាហ៍ទី៣ នេះបន្ទាប់ពី Paul Pogba ស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេចនិងធ្វើអោយលទ្ធផលបានត្រឹមស្មើគ្នា ១-១ ជាមួយ Wolves កាលពីសប្តាហ៏ទី២។

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា ក្រុមរបស់លោក មិនមានអារម្មណ៏រំភើបពេកនោះទេ បន្ទាប់ពីជ័យជំនះប្រកបដោយជំនឿចិត្ត លើក្រុម Arsenal និងបានរក្សាតំណែងរបស់ពួកគេឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League គិតត្រឹមសប្តាហ៏ទី៣។

ខ្សែប្រយុទ្ធអន្តរជាតិអេហ្សីប Mohamed Salah រកបាន២គ្រាប់អោយក្រុមម្ចាស់ផ្ទះ នៅនាទីទី៤៩ ដោយបាល់ពិន័យប៉េណាំងទី និងនាទីទី៥៨ បន្ទាប់ពី Joel Matip រកបានគ្រាប់បាល់នាំមុខនៅនាទីទី៤១ តង់ទី១។ ទោះបីជាត្រូវ Liverpool នាំមុខដល់ទៅ ៣គ្រាប់ ប៉ុន្តែក្រុមរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Unai Emery បានធ្វើការវាយបកតាមពីក្រោយ ១គ្រាប់វិញនៅនាទីទី៨៥ ស៊ុតបញ្ចូលទីដោយកីឡាករខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ Torreira ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។