Manchester United សារជាថ្មីបានខកខានឱកាសមាសក្នុងការដណ្ដើមពិន្ទុនៅ Premier League ក្រោយ Marcus Rashford ស៊ុតប៉េណាល់ទីមិនចូលទល់ Crystal Palace។
ក្រុមរហស្សនាមថាបិសាចក្រហមបានលេងចាញ់ Crystal នៅទឹកដីខ្លួនឯង ២-១ ក្នុងនោះ Rashford បានទាត់ប៉េណាល់ទីទៅបុកក្នុងបង្គោលទីធ្វើឲ្យបាល់ខ្ទាតទៅក្រៅ។ United បានប៉េណាល់ទី៣ដងហើយក្នុង៣ប្រកួតកន្លងមក គឺទល់នឹង Chelsea, Wolves និង Crystal នេះតែម្ដង។
ប៉េណាល់ទី៣ដងនេះ United ស៊ុតចូលម្ដងប៉ុណ្ណោះ ហើយខកខាន២ដងចុងក្រោយដោយ Pogba និង Rashford។ ក្រោយខ្សែប្រយុទ្ធវ័យក្មេងខកខានបាល់ប៉េណាល់ទីលើកដំបូងមានការចោទសួរថាតើនរណាជាអ្នកទាត់ប៉េណាល់ទីលើកក្រោយរបស់ក្លឹប។
Solskjaer ដែលជាអ្នកចាត់ការទូទៅបានឆ្លើយភ្លាមថាគ្មានការផ្លាស់ប្ដូរអ្នកស៊ុតទេ គឺលោកនៅតែជឿជាក់លើ Rashford និងឲ្យរូបគេស៊ុតដដែលនៅប៉េណាល់ទីបន្ទាប់៕
ហេតុផលដែលកីឡាករ Man-United ត្រូវទាត់ប៉េណាល់ទីក្រោយ Rashford ស៊ុតមិនចូល
អត្ថបទទាក់ទង