បាល់​ឱប៖ ​អតីត​កីឡាករ​បាល់​ឱប​ជំរើសជាតិ​អង់គ្លេស James Haskell បាន​ក្លាយ​ជា​កីឡាករ​គុន​ចំរុះ MMA ក្រោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ជាមួយ​ក្រុម​សមាគម Bellator MMA​។ ​បុរស​វ័យ ៣៤ឆ្នាំ​រូប​នេះ​រំពឹង​ថា​ នឹង​ចាប់ផ្ដើម​អាជីព​ថ្មី​លើ​កីឡាករ​គុន​ចំរុះ ​ប្រភេទ​ទម្ងន់​ធ្ងន់​នេះ​ឆ្នាំក្រោយ​។

​​អតីត​កីឡាករ​បាល់ឱប​អាជីព​ជាមួយ​ក្លិប Wasps និង Northampton Saints និងបង្ហាញខ្លួន​អោយ​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​បាន ៧៧​លើក​រូប​នេះ​បាន​ចូលនិវត្តន៍ ​ពី​កីឡា​បាល់​ឱប​កាលពី​ខែ​ឧសភា​កន្លង​ទៅ​។ ​Haskell កន្លងទៅ​ធ្លាប់​បាន​ហ្វឹកហាត់ MMA នេះ​ជាមួយ​កីឡាករ MMA អង់គ្លេស Michael Venom Page និង​ធ្លាប់​ធ្វើការ​ជា​អ្នក​វិភាគ​តាម​ទូរទស្សន៍​ក្នុង​ព្រឹត្តិការណ៍ MMA ផ្សេងៗ​ផង​ដែរ​។​ ​

Bellator MMA បាន​អោយ​ដឹង​ថា Haskell ត្រូវ​បន្ត​ហ្វឹកហាត់​ទៀត មុននឹង​ទទួល​បាន​ការប្រកួត​ដំបូង​នៅ​ឆមាស​ទី​មួយ​ឆ្នាំ២០២០ ខាងមុខ​។ ​រំលឹក​ថា James Haskell ធ្លាប់​ជា​សមាជិក​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​បង្ហាញខ្លួន​នៅ World Cup Rugby ពីរ​លើក និង​ឈ្នះ​ជើងឯក Six Nations បី​លើក​ផង​ដែរបូករួម​ទាំង Grand Slam នៅ​ឆ្នាំ២០១៦​។ ​តែ​ដោយ​សារ​របួស​កជើង និង​ប្រអប់ជើង​កាលពី​រដូវ​កាល​មុន​ជាមួយ​ក្លិប​បាល់​ឱប Northampton ធ្វើ​អោយ James Haskell បាន​សំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ ដែល​ខ្លួន​បាន​ចំណាយ​ពេល ១៧​ឆ្នាំនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង