បន្ទាប់ពីផ្ទេរពី Ajax ទៅកាន់ក្លឹបយក្សអ៊ីតាលី Juventus ក្នុងតម្លៃកំនត់ត្រាខ្សែការពារថ្លៃបំផុតរបស់ក្លឹបកាលពីរដូវក្តៅកន្លងទៅនេះ ប៉ុន្តែកីឡាករវ័យក្មេង De Ligt បានត្រឹមអង្គុយលើកៅអីបម្រុងប៉ុណ្ណោះក្នុងការប្រកួតបើកឆាករដូវកាលថ្មីនៅក្របខណ្ឌ SerieA រវាងក្រុម Parma និង Juventus កាលពីថ្ងែសៅរ៏សប្តាហ៏មុន។

ខ្សែការពារកណ្តាលមានកំពស់ខ្ពស់រូបនេះមិនត្រូវបានប្តូរអោយចូលលេងរហូតចប់ការប្រកួត ខណៈ Juventus ក៏មិនបណ្តោយអោយមានគ្រាប់បាល់បញ្ចូលទីនោះនោះដែរ។ De Ligt កីឡាករអន្តរជាតិហូឡង់វ័យ ១៩ឆ្នាំបាននិយាយថាៈ ខ្ញុំសង្ឃឹមបង្ហាញខ្លួន ក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ការប្រកួតបើករដូវកាល ប៉ុន្តែទីបំផុតបានត្រឹមបម្រុង។ យ៉ាងណាខ្ញុំគោរពការសម្រេចចិត្តរបស់គ្រូបង្វឹក ព្រោះក្រុមមានខ្សែការពារកណ្តាលដែលជាដៃគូល្អបំផុតគឺ Bonucci និង Chiellini ដែលជាមូលហេតុខ្ញុំនឹងត្រូវតស៊ូដើម្បីស្វែងរកកៅអីពិតប្រាកដ។

De Ligt ជ្រើសរើសការផ្ទេរមកក្របខណ្ឌ Serie A ជាមួយ Juventus ព្រោះតែចំណង់ចំណូលចិត្តទម្រង់លេងរបស់អតីតកីឡាករខ្សែការពារអ៊ីតាលីដូចជា Nesta និង Maldini ពីកុមារភាព ជាមូលហេតុនាំអោយរូបគេបដិសេធក្លឹប Barcelona និង Man.United ប៉ុន្តែស្ថានភាពបច្ចុប្បន្នជាមួយក្រុមម្ចាស់ជើងឯក SerieA ធ្វើអោយរូបគេត្រូវតែខិតខំហ្វឹកហាត់ និងអត់ធ្មត់បន្តទៀតដើម្បីទាក់ចិត្តអ្នកចាត់ការក្រុមលោក Maurizio Sarri នោះ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង