ខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Bas Dost នឹងវិលទៅកាន់ក្របខ័ណ្ឌ Bundesliga វិញ ក្រោយពីបានចុះហត្ថលេខាជាមួយនឹងក្លិប Eintracht Frankfurt ពីក្លិប Sporting Lisbon ដើម្បីជំនួសកន្លែងរបស់ Sebastien Haller ដែលបានចូលរួមជាមួយនឹក្លិប West Ham។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបអាល្លឺម៉ង់មួយនេះ កាលពីថ្ងៃចន្ទ។ Dost បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ និងកំពុងរង់ចាំពេលវេលារបស់ខ្ញុំជាមួយនឹងក្លិប Eintracht Frankfurt។ ខ្ញុំជាខ្សែប្រយុទ្ធម្នាក់ដែលចូលចិត្តរកគ្រាប់បាល់បញ្ចូលទី»។ ភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធរបស់ Dost គឺជាកត្តាដែលក្រុម Frankfurt ត្រូវការយ៉ាងខ្លាំង ក្រោយពីបានបង្ហាញពីភាពមុតស្រួចដ៏អស្ចារ្យក្នុងតំបន់ប្រយុទ្ធរបស់ខ្លួន កាលពីរដូវកាលមុន។

ខ្សែប្រយុទ្ធ Luka Jovic បានផ្ទេរទៅកាន់ក្លិប Real Madrid ខណៈដែល Haller បានចាកចេញដើម្បីចូលរួមក្នុងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ហើយ Ante Rebic បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេក៏ចង់ចាកចេញផងដែរ។ សេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយក្លិប Sporting បានបញ្ជាក់ថា Frankfurt បានចំណាយប្រាក់៧លានអឺរ៉ូ (ស្មើនឹង៧,៨លានដុល្លារអាមេរិក) សម្រាប់ Dost ដែលបានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយនឹងក្លិបអាល្លឺម៉ង់មួយនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង