ខ្សែបម្រើប្រយុទ្ធ James Rodriguez បានរងរបួសកំភួនជើង ក្នុងពេលលេងជាមួយនឹងក្រុម Real Valladolid កាលពីថ្ងៃសៅរ៍។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប Real Madrid។ James ត្រូវបានបញ្ចូលក្នុងជម្រើសទាំង១១នាក់ដំបូង ក្នុងពេលក្រុម Real Madrid ទទួលបានត្រឹមលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Santiago Bernabeu បើទោះបីអវត្តមានរាល់ការប្រកួតមិត្តភាពមុនបើករដូវកាល ដោយសារតែរូបគេត្រូវបានរំពឹងទុកថា នឹងចាកចេញពីក្លិបនេះក៏ដោយ។

តារាឆ្នើមអន្តរជាតិកូឡុំប៊ីរូបនេះ បានលេងយ៉ាងល្អ ប៉ុន្តែ ត្រូវបានប្តូរចេញនៅដើមតង់ទី២ដោយលោក Zinedine Zidane ដែលបាននិយាយបន្ទាប់ពីការប្រកួតថា James មានអារម្មណ៍មិនល្អ។ ក្លិប Real Madrid បានប្រកាសកាលពីថ្ងៃចន្ទថា៖ «ក្រោយពីការត្រួតពិនិត្យផ្សេងៗដែលបានធ្វើឡើងនៅថ្ងៃនេះ លើកីឡាកររបស់យើង James Rodriguez ពីក្រុមវេជ្ជបណ្ឌិតរបស់ក្លិប Real Madrid រូបគេត្រូវបានគេរកឃើញថា មានបញ្ហារបួសសាច់ដុំ ត្រង់កំភួនជើងខាងស្តាំ។

ការសម្រាកព្យាបាលរបស់គេនឹងបន្តដើម្បីវិភាគ»។ Real Madrid មិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ការវិលត្រឡប់របស់ James ឡើយ ប៉ុន្តែ រូបគេត្រូវបានគេរំពឹងទុកថា នឹងអវត្តមានសម្រាប់ការប្រកួតនៅលើទឹកដីក្រុម Villarreal ក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យនេះ។ ក្រោយពីការសម្រាកសម្រាប់យុទ្ធនាការអន្តរជាតិរយៈពេល២សប្តាហ៍ Real Madrid នឹងត្រូវប៉ះជាមួយនឹងក្រុម Levante លើទឹកដីខ្លួនឯង នៅមុនពេលត្រូវប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូល នៅថ្ងៃទី១៧ ឬ១៩ ខែកញ្ញា៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង