Neymar ប្រហែលជាត្រូវការត្រឡប់មកវិញសម្រាប់ Paris Saint-Germain ខណៈដែល Edinson Cavani និង Kylian Mbappe នឹងត្រូវប្រកួត ៣ ទៅ ៤សប្តាហ៍។ Paris Saint-Germain និងត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើមពីររូបគឺ Kylian Mbappe និង Edinson Cavani យ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលខែកញ្ញា ២០១៩ ខាងមុខនេះ។

ម្ចាស់ជើងឯក Ligue ១ បានប្រកាសអោយដឹងថា Mbappe នឹងអាចអវត្តមានរយៈពេល ៤សប្តាហ៍ដោយសារបញ្ហារបួសសរសៃពួរ ឯខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Edinson Cavani វិញក៏រងរបួសជើងស្តាំកំលុងពេលផ្តួល Toulouse ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។

កីឡាករទាំងពីររូបក៏នឹងត្រូវខកខានការប្រកួត Ligue១ ទល់នឹងក្រុម Metz ព្រមទាំង Strasbourg និងការប្រកួតក្របខណ្ឌ Champion League និងបន្តអវត្តមានក្នុងក្រុមជម្រើសជាតិរបស់ពួកគេសម្រាប់ការប្រកួតនៅដើមខែកញ្ញាផងដែរ។

បញ្ហានេះបានធ្វើអោយគ្រូបង្វឹកលោក Thomas Tuchel មិនបានសម្រេចចិត្តដាក់អោយ Neymar ចូលលេងនោះទេដរាបណាអនាគតរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានដោះស្រាយមុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃទី២ ខែកញ្ញា ២០១៩ ហើយទោះបីជាយ៉ាងណា ប្រសិនជា Neymar នៅបន្តលេងអោយក្រុមក៏មិនអាចចូលរួមការប្រកួត ៣លើកដំបូងសម្រាប់ពានរង្វាន់ក្របខណ្ឌ Champions League បានទេ ដោយសារតែនៅជាប់បម្រាម។ ដូច្នេះតួនាទីរកគ្រាប់បាល់ត្រូវធ្លាក់មកលើកីឡាករខ្សែប្រយុទ្ធ អាឡឺម៉ង់ Eric Maxim Choupo-Moting។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង