Romelu Lukaku បានរួមចំណែកស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Serie A ជាមួយក្រុម Inter Milan ខណៈដែលពួកគេបានផ្តួលក្រុមភ្ញៀវ Leece ដែលនៅសល់អ្នកលេងតែ ១០នាក់កាលពីថ្ងៃច័ន្ទទី២៦ សីហា ២០១៩ក្នុងលទ្ធផល ៤:0។

ខ្សែប្រយុទ្ធសញ្ជាតិ បែល ហ្ស៊ិក វ័យ ២៦ឆ្នាំរូបនេះ ត្រូវបានក្លឹបចំណាយទឹកប្រាក់ ៨០លានអឺរ៉ូ (៧៤ លានផោន) ចុះហត្ថលេខានាំយកពីក្លិប Manchester United កាលពីថ្ងៃទី៨ ខែសីហា ធ្វើបានសម្រេចគ្រាប់បាល់ទី៣ នៅនាទីទី៦០។

កីឡាករ Marcelo Brozovic និង Stefano Sensi មានឪកាសរកបានគ្រាប់បាល់នាំមុខមុនអោយក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-០ ស្របពេល Antonio Candreva បន្ថែមគ្រាប់បាល់ទី៤ ក្រោយពីកកីឡាករ Diego farias របស់ Leece ត្រូវបានបណ្តេញចេញ។

Lukaku មានកំនត់ត្រារកបាន ៤២គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦ប្រកួតសម្រាប់ Man.United ក្រោយ ផ្លាស់មកពីក្រុម Everton ក្នុងតម្លៃ ៧៥លានផោនកាលពីខែកក្កដា ឆ្នាំ២០១៧ បានសម្រេចរកបានគ្រាប់បាល់ លើកទី១ សម្រាប់ក្លឹបអាជីពចុងក្រោយក្នុងចំណោមក្លឹបទាំង៤ កន្លងមក។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង