ពាក្យចចាមអារាមនៅតែកើតមានឡើងជាហូរហែទាក់ទងនឹងការវិលត្រលប់មកកាន់ទឹកដីអេស្បាញរបស់កីឡាករ Neymar មុនពេលទីផ្សារដោះដូរកីឡាករនិងត្រូវបិទទ្វារ ព្រមជាមួយការខកខានបង្ហាញខ្លួន ៣ប្រកួតដំបូងក្នុងយុទ្ធនាការលីកកំពូលបារាំង Ligue ១។

ផ្តោតលើករណីនេះ ប្រធានសហព័ន្ធបាល់ទាត់ La Liga លោក Javier Tebas បានបញ្ចេញមតិតយល់ឃើញថាពេលនេះវត្តមាន Neymar និង Cristiano Ronaldo មិនមានអ្វីសំខាន់ដូចជា Lionel Messi នោះទេបើទោះបីជារូបលោកចង់ឃើញតារាឆ្នើមក្រុម Paris Saint-Germain វិលត្រឡប់មកអេស្ប៉ាញវិញយ៉ាងណាក្តី។

លោក Tebas បានប្រាប់គេហទំព័រ Marca របស់អេស្បាញដូច្នេះថាៈ បច្ចុប្បន្នគាត់(Neymar)ស្ថិតនៅក្នុងលំដាប់កីឡាករកំពូលទាំង ៣ ក្នុងពិភពបាល់ទាត់ ប៉ុន្តែបើសិនជាយើងក្រលេកមើលពីស្ថានភាពពីមុននិងពេលនេះគឺខុសគ្នា ព្រោះតែលទ្ធភាពអាចនិងប្តូរក្លឹបត្រឹមតែ ២០ខែ គឺជារឿងមិនទៀងទាត់ បើទោះបីជាទម្រង់លេងរបស់គាត់ទទួលបានការចាប់អារម្មណ៏ពីសំណាក់ប្រិយមិត្តទូទាំងពិភពលោកក្តី។ យ៉ាងណាមិញ Ronaldo ក៏ដូចគ្នានិង Neymar ដែរ ប៉ុន្តែសម្រាប់ Messi ខ្ញុំយល់ថារូបគេគឺជាមរតករបស់ La Liga។

អនាគតរបស់ Neymar ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈអ្នកចាត់ការទូទៅអាឡឺម៉ង់លោក Thomas Tuchel បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាលោកនៅតែមិនទាន់ប្រាកដថានឹងមានអ្វីកើតឡើងជាមួយ Neymar មុនពេលទីផ្សារដោះដូរកីឡាករនៅអេស្បាញត្រូវបិទនៅសប្តាហ៍ក្រោយ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង