ខ្សែបម្រើក្លឹប Juventus កីឡាករ Aaron Ramsey មិនមានឈ្មោះក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិវេល សម្រាប់ប្រកួតមិត្តភាពប៉ះនឹងប្រទេសអឺរ៉ុបខាងកើត បេឡារូស និងអាហ្សេបៃហ្សង់ទេ។
លោក Ryan Giggs បានដាក់ខ្សែបម្រើយុវជនក្រោម ២១ឆ្នាំ របស់ Manchester United កីឡាករ Dylan Levitt មកជំនួស Ramsey។ យ៉ាងណាក៏ដោយ មិនមានមូលហេតុណាផ្លូវការ នៅពីក្រោយការដកឈ្មោះនេះចេញទេ។
គួរបញ្ជាក់ផងដែរថា Ramsey នៅមិនទាន់បង្ហាញខ្លួនក្នុងប្រកួតផ្លូវការរបស់ Juventus នៅឡើយ ចាប់ពីគេមកកាន់ទឹកដីអ៊ីតាលី ដោយគ្មានតម្លៃខ្លួន៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង