Lokomotiv Moscow បានប្រកាសពីការចុះកុងត្រា Joao Mario ពីក្រុម Inter Milan ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលដំបូង។ ក្លឹបនៅលីគកំពូលរុស្ស៊ីមានជម្រើសក្នុងការទិញកីឡាករវ័យ ២៦ឆ្នាំរូបនេះនៅចុងបញ្ចប់នៃយុទ្ធនាការរដូវកាល ២០១៩-២០២០ ប្រសិនជារូបគេបង្ហាញទម្រង់លេងដល់ចំនុចដែលក្លឹបត្រូវការ។

ខ្សែបម្រើរូបនេះបានចូលរួមជាមួយក្រុមយក្សអ៊ីតាលី នៅមុនរដូវកាល ២០១៦-២០១៧ និងបង្ហាញខ្លួនបាន ៣២លើកនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលដំបូង។ ប៉ុន្តែកីឡាករអន្តរជាតិព័រ ទុយ ហ្គាល់រូប ត្រូវបានក្លឹប West Ham ខ្ចីជើងនៅខែមករាឆ្នាំ ២០១៨ និងបង្ហាញខ្លួនចំនួន ១៤ដង។

កីឡាករជម្រើសជាតិព័រទុយហ្កាល់បានបង្ហាញខ្លួនចំនួន ២២លើកសម្រាប់ក្រុម Inter កាលពីរដូវកាលមុន មិនត្រូវបានជ្រើសរើសសម្រាប់ក្រុមដែលត្រូវប្រកួតបើកឆាកក្របខ័ណ្ឌ Serie A របស់ពួកគេទល់នឹងក្រុម Lecce កាលពីថ្ងៃចន្ទនោះទេ។ Mario អាចត្រូវក្លឹបដាក់បង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសៅរ៍នៅពេលដែល Lokomotiv ធ្វើជាម្ចាស់ផ្ទះទទួល Rostock នៅ RZD Arena។

ប្រភព៖ sportskeeda