ទោះបីជានៅមិនទាន់ទទួលបានលទ្ធផលផ្លែផ្កាដូចការរំពឹងទុក Real Madrid នៅតែមិនបោះបង់មហិច្ឆតាចង់បានតារាឆ្នើម Neymar Jr មករួមក្រុមរបស់ពួកគេមុនទីផ្សារដោះដូរកីឡាករត្រូវបិទ ខណៈអ្នកចាត់ការទូទៅ Zinedine Zidane បានស្នើទៅកាន់ប្រធានក្លឹប Real លោក Florentino Perez ដើម្បីនាំយកកីឡាករ ២រូបបន្ថែមទៀត។

គេហទំព័រ Don Ballon បានចុះផ្សាយថា:ទោះបីជាអធិរាជសបាននិងកំពុងខិតខំប្រឹងប្រែងបន្តការចរចារចុះហត្ថលេខាខ្សែប្រយុទ្ធឆើ្នមប្រេស៊ីល Neymar យ៉ាងណាក៏ដោយ អ្នកចាត់ការអន្តរជាតិបារាំងលោក Zidane នៅតែដាក់គោលដៅអាទិភាពលើខ្សែបម្រើ Paul Pogba ព្រោះរាល់ការប្រកួតកន្លងមកគាត់យល់ឃើញថាតំបន់ខ្សែបម្រើកណ្តាលរបស់ក្រុមនៅមានកំរិតចន្លោះប្រហោង និង ខ្វះខាតច្រើនបើទោះបីជាអ្នកចាត់ការទូទៅ Man.U លោក Solskjaer មានជំនឿចិត្តថាកីឡាករអន្តរជាតិបារាំងរូបនេះ និងបន្តលេងអោយក្លឹប១រដូវកាលទៀត។

ចំនុចមួយទៀតគឺបន្ទាប់ពីខ្សែការពារកណ្តាល Sergio Ramos មិនអាចរារាំង និងបណ្តោយអោយគ្រាប់បាល់របូតចូលទីសម្រាប់ការប្រកួតជាបន្ទាប់មករួចមក។ ឈរលើបញ្ហានេះគ្រូបង្វឹកធ្លាប់ ដឹកនាំក្រុមលើកពាន Champion League ៣សម័យកាល ក៏សម្លឺងឃើញការចុះហត្ថលេខានាំយក ខ្សែការពារ Kalidou Koulibaly បច្ចុប្បន្នកំពុងលេងអោយ ក្រុម Napoli មករួមក្រុម ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺទីផ្សារដោះដូរកីឡាករស្ថិតកាន់ តែកៀកដល់ពេលត្រូវបិទទ្វារទៅហើយនោះ។

ប្រភព៖​ Foxstarasia