ថ្នាក់ដឹកនាំកំពូលរបស់ក្រុម Juventus បានសម្តែងអារម្មណ៏មិនសប្បាយចិត្តនឹងខឹងសម្ចារជាខ្លាំងជាមួយអ្នកចាត់ការទូទៅរបស់ខ្លួនលោក Maurizio Sarri ជុំវិញរឿងរ៉ាវនៃការញៀនបារីមិនអាចផ្តាច់ចោលបាន ទោះបីជារូបលោកកំពុងមានជំងឺប្រចាំកាយគឺរលាកទងសួតយ៉ាងណាក៏ដោយ។

គ្រូបង្វឹកវ័យ ៦០ឆ្នាំសញ្ជាតិអ៊ីលីរូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺរលាកសួតកាលពីដើមខែសីហា ហើយបានខកខានដឹកនាំក្រុមចូលរួមការប្រកួតចំនួន ២រួចមកហើយ ពោលគឺបន្ទាប់ពីទទួលបានដំបូន្មានពីគ្រូពេទ្យក្នុងក្លឹប។ អតីតគ្រូបង្វឹកតោខៀវ Chelsea រូបនេះ ត្រូវបានគេរំពឹងថានឹងមានវត្តមានដឹកនាំក្រុមការពារតំណែងជើងឯក Juventus ជួបប្រកួតគ្នា ជាមួយនិងអតីតក្លឹបចាស់របស់លោកគឺ Napoli នៅថ្ងៃសៅរ៏ចុងសប្តាហ៍នេះ បន្ទាប់ពីមានសញ្ញាតម្រុយបង្ហាញពីភាពប្រសើរឡើងសម្រាប់សុខភាពរបស់ខ្លួន។

យោងប្រភពពត៌មាន Corriere della Sera អ៊ីតាលី ក៏បានចុះផ្សាយរូបភាពមួយសន្លឹកមានរូបលោក Sarri កាន់កញ្ចប់បារីហើយកំពុងថតជាមួយអ្នកគាំទ្រនៅខាងក្រៅផ្ទះរបស់គាត់កាលពីដើមសប្តាហ៍នេះ ដោយលើកឡើងថាពួកគេនឹងប្រឆាំងសេចក្តីប៉ងប្រាថ្នានិងទម្លាប់ជក់បារីរបស់គ្រូបង្វឹករូបនេះបន្តទៀតដ៏រាបណា គាត់នៅតែមិនអាចផ្តាច់ទម្លាប់មួយនេះបាន ។

ប្រភព៖ futaa

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង