អ្នកចាត់ការក្រុមហង្សក្រហមជឿជាក់ថាក្រុមនៅ Premier League ទំនងជាមិនមានឥទ្ធិពលលើទឹកដីអឺរ៉ុបម្តងទៀតទេនៅរដូវកាលនេះ បើទោះបីជាពានអឺរ៉ុបទាំងពីរឆ្នាំមុនត្រូវបានត្រួតត្រាដោយក្លិបអង់គ្លេសក៏ដោយ។ កាលពីរដូវកាលមុនឃើញថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League និង Champions League បានប្រកួតរវាងក្រុមនៅ Premier League ខណៈដែលក្រុមហង្សក្រហមបានផ្តួល Tottenham ដើម្បីឈ្នះពាន Champions League។

នៅមុនការចាប់ឆ្នោតចែកពូលសម្រាប់យុទ្ធនាការ Champions League នាយប់ថ្ងៃព្រហស្បតិ៍នេះ លោក Klopp បានសង្កត់ធ្ងន់ថាលោកមើលឃើញការប្រកួតប្រជែងកំពុងបើកយ៉ាងខ្លាំង ហើយ ជឿថាក្រុមអង់គ្លេសនឹងមិន មានការលេចធ្លោនូវឥទ្ធិពលរបស់ពួកគេសម្រាប់ឆ្នាំទី២ នេះទេ។ លោក Klopp បាននិយាយថា “គ្រប់ពូលសុទ្ធតែមានភាពមិនគួរឱ្យជឿទេ។ ហើយខ្ញុំគ្មានតម្រុយទេ ថាក្រុមណាដែលនឹងឈ្នះពានរង្វាន់ Champions League នេះ។ យើងមានឱកាសដូចអ្នកដទៃទៀតដែរ ប៉ុន្តែវាមិនអីទេ ហើយខ្ញុំក៏មិនបានឃើញក្រុមអង់គ្លេសនឹងគ្របដណ្តប់ទៀតដែរ”។

លោក Klopp បន្ត៖ “ខ្ញុំមិនគិតថាមានក្រុមខ្លាំងៗនៅក្នុង ផុត ២ ទេ។ វាដូចជារឿងឆ្កួតមួយចឹង។ ពួកគេទាំងអស់គួរតែស្ថិតនៅក្នុងផុត ១ ប៉ុន្តែមិនមានកន្លែងទំនេរគ្រប់គ្រាន់សម្រាប់ពួកគេទេ។ ខ្ញុំក៏មិនបានគិតផងដែលថា នឹងមានក្រុមខ្លាំងណាទៀតនៅ ផុត ៣​, តែនៅក្នុង ផុត​ ៤ បែរជាមានក្រុម RB Leipzig នៅទៅវិញ wow!”។ ក្រុមហង្សក្រហម Liverpool បានចាប់ផ្តើមយុទ្ធនាការក្នុងស្រុករបស់ពួកគេជាមួយនឹងជ័យជម្នះ ៣លើកជាប់ៗគ្នាដើម្បីឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែក្រុមរបស់លោក Klopp នៅមិនទាន់បាន cleansheet ម្តងនៅឡើយទេ។

ប្រភព៖ Goal

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង