បាល់ទាត់៖ កីឡាករ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា ​នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​រយៈពេល​ជាង​ ១​ខែ​បន្ត​ទៀត​ពី​ក្លិប​របស់​ខ្លួន ​ដោយសារតែ​បញ្ហា​របួស​កំភួន​ជើង​របស់​គេ​បាន​រើ​ឡើង​ អំឡុង​ពេល​សម្រាក​ព្យាបាល​ត្រៀម​រដូវ​កាល​ថ្មី​។

​គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា Messi នៅ​មិន​ទាន់​បាន​ចូល​លេង​ជាមួយ FC Barcelona នៅឡើយ​ទេ​សម្រាប់​រដូវ​កាល​២០១៩/២០២០​នេះ​ ដោយសារតែ​បញ្ហា​របួស​កំភួន​ជើង​របស់​គេ ​ដែល​បាន​កើតឡើង​តាំងពី​អំឡុង​រដូវ​ក្តៅ​មក​ម្ល៉េះ​។​ មុន​នេះ​ដែរ​ក្លិប​សង្ឃឹមថា​ របួស​របស់ Messi អាច​នឹង​ជាសះស្បើយ​មុន​ការប្រកួត​ទល់នឹង​ក្រុម Osasuna នា​ចុង​សប្ដាហ៍​នេះ ​ប៉ុន្តែ​យ៉ាង​ណាក្តី​ប្រភព​ដែល​នៅ​កៀក​កិត​នឹង​ក្លិប Barcelona បាន​បង្ហើប​ពី​ការ​អវត្តមាន​បន្ត​យ៉ាងហោចណាស់​ ៤​សប្ដាហ៍​បន្ថែម​ទៀត​ រប​ស់​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ​។

​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​មានន័យថា​ Messi​ នឹង​ត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​ទល់នឹង​ក្រុម​ Valancia, Granada, Villareal​ ព្រមទាំង​ការប្រកួត​ដំបូង​របស់ Barcelona នៅ Champions League រដូវ​កាល​នេះ​ទៀត​ផង​។​ យ៉ាង​ណាក្តី​នេះ​អាច​ជា​ការ​បើក​ផ្លូវ​ ឱ្យ​មាន​ភាគរយ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​ ក្នុង​ការ​នាំ​យក Neymar ត្រឡប់​មកវិញ​ ស្រប​ពេល​តំបន់​ប្រយុទ្ធ​របស់ Barcelona កំពុង​មាន​បញ្ហា​៕

អត្ថបទ៖ ខន មេសា Via: BTV

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង