ក្លិប Sevilla ហាក់ត្រូវបានគេមើលឃើញថា គឺជាក្លិបដែលមានភាគរយខ្ពស់នាំមុខគេ ក្នុងការនាំយកខ្សែប្រយុទ្ធ Mariano Diaz ពីក្លិប Real Madrid ខណៈដែលប្រភពច្បាស់ការមួយពី Marca ក៏បានឱ្យដឹងថា Sevilla កំពុងតាមយ៉ាងកៀកគិត ធ្វើយ៉ាងណាចរចានាំយកខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំនេះឱ្យបានមុនទីផ្សារដោះដូរកីឡាកររដូវកាលនេះបិទបញ្ចប់។
កីឡាករ Mariano Diaz ហាក់មិនសូវកាក់កបប៉ុន្មានឡើយនៅទឹកដីអេស្ប៉ាញ បន្ទាប់ពីរូបគេបង្ហាញខ្លួនបានតែ ១៣ប្រកួតប៉ុណ្ណោះជាមួយក្លិប Real Madrid បន្ទាប់ពីចាកចេញពី Lyon កាលពីឆ្នាំ២០១៨។ យ៉ាងណាក៏ដោយក្រៅតែពីព័ត៌មានពីការផ្ទេរទៅកាន់ Sevilla, ក្លិប AS Monaco និង AC Milan ក៏ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះផងដែរ។
ដោយឡែកចំពោះសំណួរពីអ្នកសារព័ត៌មាន ជុំវិញការផ្ទេរយក Mariano Diaz នេះលោក Jose Castro បានបង្ហើបតម្រុយមួយថា “ខ្ញុំសុំមិននិយាយអ្វីទាំងអស់អំពីកីឡាករ ដែលមិនមែនជារបស់ក្លិបយើង ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់ពីពេលនេះរហូតដល់មុនទីផ្សារកីឡាករបិទបញ្ចប់ អ្វីៗក៏អាចកើតមានបានដែរ”៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង