ក្រុម Barcelona បានប្រកាសជាផ្លូវការណ៏ថាកូនស្រីអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអេស៉្បាញ និងជាវីរបុរសរបស់ពួកគេគឺលោក Luis Enrique បានទទួលមរណភាពហើយ។ កុមារី Xana ដែលមានអាយុ ៩ឆ្នាំបានព្យាយាមតស៊ូប្រយុទ្ធ នឹងជំងឺមហារីកឆ្អឹងអស់រយៈពេល ៥ខែមកហើយ។

បុរសសញ្ជាតិអេស្បាញ Enrique វ័យ ៤៩ឆ្នាំបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា: កូនស្រី Xana បានទទួលមរណភាពហើយនៅរសៀលនេះក្នុងអាយុ ៩ ឆ្នាំបន្ទាប់ពីបានតស៊ូអស់រយៈពេល ៥ខែប្រឆាំងនឹងជំងឺពុកឆ្អឹង។ យើងនឹកអ្នកខ្លាំងណាស់ ប៉ុន្តែយើងនឹងរំលឹកអ្នករាល់ថ្ងៃនៃជីវិតរបស់យើងដោយសង្ឃឹមថានាពេលអនាគតយើងនឹងជួបគ្នាម្តងទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បុគ្គលិកមន្ទីរពេទ្យ Sant Joan de Deu និង Sant Pau ចំពោះការយកចិត្តទុកដាក់និងការព្យាបាលរបស់វេជ្ជបណ្ឌិតគិលានុបដ្ឋាកយិកានិងអ្នកស្ម័គ្រចិត្តទាំងអស់

រំលឹកឡើងវិញថាលោក Enrique កាលពីខែមិថុនា ឆ្នាំនេះ ដើម្បីយកពេលមើលថែកូនស្រីរបស់គាត់ ក្រោយពីនាងត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺដ៏កាចសាហាវនេះ។ អតីតកីឡាករក្រុម Barcelona រូបនេះក៏បានឈ្នះពានរង្វាន់ជាច្រើនជាមួយ Barcelona ក្នុងនាមជាអ្នកចាត់ការទូទៅផងដែរ។

ប្រភព៖ Metro

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង