បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ គួរ​តែ​អាច​បង្កើត​ឲ្យ​មានការ​ងើងឆ្ងល់​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ប៉ុន្តែ លោក​គ្រូបង្វឹក Luis Enrique បាន​បញ្ជាក់​ថា លោក​កើត​ឡើង​​ជា​មនុស្ស​មាន​សុទិ​ដ្ឋិ​និយម និង​ជឿជាក់​ថា ស្រា​សាំ​ប៉ាញ​ក្នុងកីឡា​បាល់ទាត់ នឹង​ត្រូវ​ហូរ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ស្លូ​វ៉ាគី នៅ​រាត្រីនេះ​។

Spain Euro 2020 squad list, fixtures and latest team news

ក្រុម​ម្ចាស់​ជើង​ឯក Euro ៣សម័យ​កាល​រូបនេះ មិន​អាច​បំ​បែក​​តំបន់​ការ​ពារ​ដ៏រឹងមាំ​របស់ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បានឡើយ ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួក​គេ និង​ត្រឹម​តែ​អាច​បញ្ចប់​​ក្នុងលទ្ធផល ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ដែលមាន​ន័យ​ថា ពួកគេត្រូវ​តែ​ផ្តួល​ស្លូ​វ៉ា​គី ដើម្បី​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ អេ​ស្ប៉ាញ បាន​រង​នូវ​ការ​រិះ​គន់​ជាច្រើន​ពី​បណ្តារ​សារ​ព័ត៌​មាន​នានា ហើយ Rafael van der Vaart អតីត​កីឡាករ​ហូ​ឡង់ បាន​លើក​ឡើង​ថា អេ​ស្ប៉ាញ «មាន​ទម្រង់លេង​យ៉ាង​អន់» ប៉ុន្តែ លោក Luis Enrique មិន​បារម្ភ​ឡើយ នៅមុន​ពេល​ការ​ប្រកួត​​ចុងក្រោយ​របស់ពួក​គេ​ក្នុងពូល E​។

Fmtnews | 'No excuses': Luis Enrique rallies Spain for Euro bow - Spain

គ្រូបង្វឹក​​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «Luis Enrique កើត​មក​ជាមនុស្ស​មាន​សុទិដ្ឋិនិយម ហើយ​និង​ស្លាប់​ក្នុង​នាម​ជា​អ្នក​មាន​សុទិដ្ឋិនិយម​»​។ ខ្ញុំ​មានការ​ជឿជាក់​១០០% ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ដូច​ជា​ស្ថិត​ក្នុង​ដប​ស្រា​សាំ​ប៉ាញ ដែល​រង់​ចាំ​តែ​ផ្ទុះ​ចេញអ៊ី​ចឹង​។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា នៅពេល​ដែលយើង​ឈ្នះ យើង​នឹង​ឃើញពី​ភាពខ្លាំង​របស់យើង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia