បរទេស​៖ អតីតគ្រូបង្វឹកក្រុមយក្សតាឡាន់ Barcelona លោក Luis Enrique បានច្រានចោលកា រលើក ឡើង ពីឪកាស ដែល រូបលោក​ និងមកផ្លាស់ប្តូរតួនាទី ​ជំនួសលោក Ole Gunnar Solskjaer ក្នុង នាម ជាគ្រូបង្វឹកក្រុម Man. Utd ។ ព្រមជាមួយគ្នានេះដែរប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ក៏​មាន​​បំ​​ណងចង់ឱ្យលោក Enrique មកកាន់កាប់ការងារនេះ ។ ក៏ប៉ុន្តែ ឆ្លើយ តប និង​ការ​ចង់​បាន​នេះគ្រូ​បង្វឹក​វ័យ ៥១ ឆ្នាំបានទទូច​និងឆ្លើយតប​ថាការទាមទារនេះមិនគួរត្រូវបានទទួល​នូវ ការ​យក​ចិត្តទុកដាក់​លើ​វា​ខ្លាំង​ពេក​នោះទេ។

Cristiano Ronaldo wants 'Luis Enrique and not Zinedine Zidane' to become  new Manchester United coach - Opera News

ក្រោយពីក្លឹបសម្រេចបញ្ចប់តំណែងបុរសសញ្ជាតិន័រវេរូបនេះ និងផ្តល់ពេលវេលាអោយ Michael Carrickទទួលបន្ទុកដឹកនាំបន្ត(Care Taker) សម្រាប់កិច្ចការក្រុមដំបូង ខណៈក្លឹបក៏គ្រោងនឹង​តែង​តាំង​អតីតខ្សែបម្រើរូបនេះជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការនេះប្រសិន ជាបុរសសញ្ជាតិអង់គ្លេសរូបនេះធ្វើបានល្អ ។

Manchester United: The potential candidates to take interim charge -  Sports-Life-News

អ្នកកាសែតដ៏ល្បីល្បាញសញ្ជាតិអ៊ីតាលីលោក Fabrizio Romano ក៏បានលើកផងដែរ ថា លោក Enrique ពិត​ជាមិន​មានគម្រោងចាកចេញពីក្រុមជម្រើសជាតិ អេស្ប៉ាញនៅពេលនេះទេ” ដោយសារ​តែ​គាត់រីករាយជាមួយ​នឹងការងារបច្ចុប្បន្ននេះ។ លោកEnriqueមានស្នាដៃល្អ បន្ទាប់ពីបានដឹកនាំក្រុមគោ​ជល​​អេស្ប៉ាញ​​ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០ និងចុងក្រោយគឺវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ២០២០-២០២១៕

 

ប្រភពព័ត៍មាន៖ Sportsmole