លោក Luis Enrique គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បាននិយាយថា ការលេងការប្រកួតនៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ គឺជា «រឿងសោកសៅជាងការរាំជាមួយនឹងប្អូនស្រីបង្កើតរបស់អ្នកទៅទៀត» ខណៈដែលកីឡាបាល់ទាត់ប្រឈមមុខនឹងការប្រកួតដោយគ្មានអ្នកគាំទ្រ សម្រាប់អនាគតខាងមុនេះ ដោយសារតែការរាតត្បាតរបស់វីរុសកូវីដ-១៩។

ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានក្លាយជាលីកដ៏ធំដំបូងគេរបស់អឺរ៉ុប ដែលបានចាប់ផ្តើមការប្រកួតកាលពីចុងសប្តាហ៍មុន ក្រោយពីការផ្អាកអស់រយៈពេល២ខែ ខណៈដែលវិធានការអនាម័យប បានបង្ខំឲ្យរាល់ការប្រកួតទាំងអស់ ទូទាំងប្រទេសត្រូវផ្អាក។

លោក Luis Enrique បាននិយាយអំឡុងពេលនៃការប្រកួតកីឡាបាល់បោះ កាលពីថ្ងៃពុធថា៖ «ការលេងការប្រកួតដែលគ្មានអ្នកគាំទ្រ គឺជារឿងសោកសៅជាងការរាំជាមួយនឹងប្អូនស្រីបង្កើតរបស់អ្នកទៅទៀត។

វាមិនទាក់ទាញសោះឡើយ។ បានទស្សនាការប្រកួតកីឡាបាល់ទាត់អាល្លឺម៉ង់ ហើយវាពិតជាទិដ្ឋភាពដ៏សោកសៅ។ អ្នកឮសំឡេង ហើយអ្នកក៏ឮពីការមើលងាយផងដែរ។ អ្នកបាត់បង់ពេលវេលាដ៏ល្អហើយ»៕

ប្រភបព័ត៌មាន៖ Channel News Asia