បរទេស៖ លោក Luis Enrique គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍​ថា វា​ជា​កិច្ច​ការរបស់​លោក​ក្នុង​ការ​​បង្កើន​ការ​រំពឹង​ទុក​នានារបស់​កីឡាករ​លោកផ្ទាល់ នៅមុន​ពេល​យុទ្ធនា​ការ Euro ស្រប​​ពេល​ដែល​លោក​នៅ​តែ​បញ្ជាក់​ថា ក្រុម​របស់​លលោក​មាន​ភាព​ខ្លាំង​ក្នុងការ​ឈ្នះ​ពាន​។

Ansu Fati and Eric García, on Luis Enrique's list for the Spanish team

អេ​ស្ប៉ាញ បាន​ឈ្នះ​ពាន Euro ឆ្នាំ​២០០៨ និង​២០១២ ក្នុង​ចន្លោះ​ពេល​ដែលពួក​គេ​បាន​ឈ្នះពាន World Cup ឆ្នាំ​២០១០ ប៉ុន្តែ ការ​រំពឹង​ទុក​នានា ហាក់ដូច​ជា​មាន​តិចតួច ស្រប​ពេល​ដែល​មាន​តែ​កីឡាករ​២ ទៅ​៣នាក់​ប៉ុណ្ណោះ ដែល​នៅ​សេស​សល់​ពីក្រុម​ដែល​បាន​ឈ្នះ​ពាន ជាប់ឈ្មោះ​ក្នុងក្រុម​ទាំង​២៤​នាក់​របស់​លោក​។ ខ្សែ​បម្រើ Rodri បាន​បញ្ជាក់​នៅ​ថ្ងៃ​ដដែល​ថា អេ​ស្ប៉ាញ លែង​ជាក្រុម​មាន​ក្តីសង្ឃឹមខ្ពស់​ក្នុងការ​លើកពាន​ឡើយ ប៉ុន្តែ លោក Luis Enrique បាន​បញ្ជាក់​ថា វា​អាស្រ័យ​ទៅលើ​រូប​គេ​ក្នុងការផ្លាស់​ប្តូរ​ស្មារតីក្រុម​។

នៅមុន​ពេលការ​ប្រកួត​មិត្ត​ភាព​ជាមួយនឹងក្រុម​ម្ចាស់​ការ​ពារ​ជើង​​ឯក​ទ្វីប​អឺ​រ៉ុប ព័រ​ទុយ​ហ្គាល់ នា​រាត្រីនេះ នៅ​កីឡដ្ឋាន Wanda Metropolitano គ្រូបង្វឹក​រូបនេះបាន​ប្រាប់​សន្និ​សីទសារ​ព័ត៌​មាន​ថា៖ «ខ្ញុំ​ត្រូវតែ​ព្យាយាម និង​ធ្វើ​ឲ្យ​កីឡាករ​ជឿជាក់​លើ​ក្រុម​របស់​ពួកគេ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia