ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​សម្រាប់​ព្រឹត្តិការណ៍ UEFA Champions League ត្រូវ​បាន​បញ្ចប់​កាល​ពី​យប់មិញ​នេះ​ ស្រប​ពេល​ការ​ប្រគល់​ពានរង្វាន់​ឯកជន​នានា​ ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​។ ​ក្នុង​នោះ​ទៀតសោត​ កីឡាករ​ល្អ​ៗ​ជាច្រើន​បាន​ទទួល​នូវ​ពានរង្វាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ក្រោម​ក្រសែភ្នែក​ថ្នាក់ដឹកនាំ UEFA ក៏ដូចជា​ភ្ញៀវកិត្តិយស​ល្បី​ៗ​ជាច្រើន​ក្នុង​វិស័យ​បាល់ទាត់​ផង​ដែរ​។

​ក្នុង​នោះ​ពានរង្វាន់​អ្នកចាំទី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ UEFA ត្រូវ​បាន​ប្រគល់​ជូន​ទៅ​កីឡាករ Allison Becker ខណៈ​​ដែល​ពានរង្វាន់​ខ្សែ​ការពារ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ គ្មាន​អ្នកណា​ផ្សេង​ឡើយ​ក្រៅ​តែ​ពី Virgil Van Dijk​។​

ដោយ​ឡែក​សម្រាប់​ពានរង្វាន់​ខ្សែបម្រើ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​ត្រូវ​ធ្លាក់​ទៅលើ​កីឡាករ​ឆ្នើម​វ័យក្មេង​របស់​ក្លិប Barcelona, Frankie De Jong បន្ទាប់ពី​រូបគេ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ល្អជា​មួយ​អតីត​ក្លិប​ចាស់ Ajax​។​ ចំពោះ​ពានរង្វាន់​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​ត្រូវ​ធ្លាក់​ទៅលើ​កីឡាករ Lionel Messi របស់​ក្លិប Barcelona បន្ទាប់ពី​រដូវ​កាល​មុន​រូបគេ​រក​បាន​រហូត​ដល់​ ១២​គ្រាប់​ និង Assist បាន​ ៣​លើក​នៅ UEFA Champions League ព្រមទាំង​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន La Liga និង​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL ​ទៀត​ផង​។

​ចុងក្រោយ​គេ​បំផុត ​សម្រាប់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ UEFA ត្រូវ​ធ្លាក់​ទៅលើ​កីឡាករ Virgil Van Dijk របស់​ក្លិប Liverpool ដោយ​បាន​យកឈ្នះ​កីឡាករ Lionel Mesi និង Cristiano Ronaldo គ្រង​ពាន UEFA Best Men’s POTY រដូវ​កាល​នេះ​តែ​ម្តង​៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង