គ្រូបង្វឹកបាល់ឱបជប៉ុនលោក Jamie Joseph បានសន្យាថា ក្រុមម្ចាស់ផ្ទះនឹង «សន្យា ១៥០ ភាគរយ» ក្នុងការឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ក្រោយពីបង្ហាញឈ្មោះសមាជិកក្រុម ៣១ នាក់ ពីថ្ងៃព្រហស្បតិ៍។
ក្រុមបាល់ឱបជប៉ុនមានកម្លាំងចិត្តពេញលេញក្នុងការប្រកួតនឹងក្រុមរុស្ស៊ីក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍នេះនៅទីក្រុងតូក្យូនៅថ្ងៃទី ២០ ខែ កញ្ញា ក្រោយពីប្រធានក្រុម Michael Leitch បានបង្ហាញខ្លួនជាថ្មីៗនេះនៅការប្រកួត Pacific Nations Cup ក្រោយពីរបួស។
លោក Joseph ប្រាប់ក្រុមអ្នកកាសែតថា៖ «ក្រុមនេះបានកំណត់គោលដៅស្ថិតឈរនៅចំណាត់ថ្នាក់កំពូលទាំង ៨ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃបាល់ឱបជប៉ុន ហើយក្រុមនេះសូមសន្យា ១៥០% ហើយការប្រកួតគឺពឹងលើល្បឿន ជំនាញ និងទម្រង់លេងប៉ុន្តែនៅឆ្នាំនេះយើងសមនឹងការប្រកួតនោះព្រោះយើងបានហ្វឹកហាត់ខ្លាំងជាងការប្រកួតនេះ ២៥% ដែលនោះជាអាវុធសំខាន់របស់យើង»៕ AFP/SN
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង