ក្រុមតោខៀវ Chelsea បានបើកទ្វារកីឡាដ្ឋាន Stamford Bridge ទទួលភ្ញៀវ Sheffield United ក្នុងការប្រកួត Premier League សប្តាហ៏ទី៤ កាលពីថ្ងៃសៅរ៏ ទី៣១ សីហា ២០១៩។

ខ្សែប្រយុទ្ធ Tammy Abraham មានឪកាសរកបានរកបាន ២គ្រាប់នៅនាទីទី១៩ និង ៤៣ មុនបញ្ចប់តង់ទី១។ ប៉ុន្តែក្រុមភ្ញៀវមានឪកាសវាយបកតាមពីក្រោយ ១គ្រាប់វិញដោយកីឡាករ Callum Robinson នៅនាទីទី៤៦ មុនពេល Kurt Zouma មិនមានចេតនាធ្វើអោយចូលទីខ្លួនឯង នៅនាទីទី៨៩ ក្រោយការប៉ះបាល់ពីស្លាបខាងឆ្វេងចូលមកដល់តំបន់គ្រោះថ្នក់។

លទ្ធផលស្មើគ្នា ២:២ ធ្វើឱ្យក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Championship រដូវកាលចាស់ឡើងមកចំណាត់ ថ្នាក់ទី៨ ក្នុងតារាងក្របខ័ណ្ឌ Premier League ខណៈតោខៀវ Chelsea ឈរនៅលេខរៀងទី៩។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង