លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានស្ងើចសរសើរមិនដាច់ពីមាត់នៅទេពកោសល្យ និងភាពវៃឆ្លាតរបស់ខ្សែប្រយុទ្ធ Sergio Aguero បន្ទាប់ពីកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះរកបាន ២គ្រាប់ជួយអោយក្រុមការពារដំណែងជើងឯក Premier League ផ្តួល Brighton ក្នុងលទ្ធផល ៤:0 សម្រាប់ការប្រកួតក្របខណ្ឌ Premier league សប្តាហ៏ទី៤ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

Aguero ក៏បានរួមចំណែកចែកបាល់ជួយអោយមិត្តរួមក្រុមខ្សែបម្រើ Bernardo Silva រកបានគ្រាប់ទី៤ នៅនាទីទី៧៩ មុនបញ្ចប់ការប្រកួតតង់ទី២ ខណៈខ្សែបម្រើបែលហ្សិក De Bruyne រកបានគ្រាប់បាល់បើកឆាក នាំមុខអោយក្រុមម្ចាស់ផ្ទះតាំងតែពីនាទីទី២។

គ្រូបង្វឹកអេស្បាញលោក Guadiola បានប្រាប់អោយដឹងថា: ការពិតយើងត្រូវការគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់(Aguero) ប៉ុន្តែទោះបីជាថ្ងៃដែលគាត់មិនបានស៊ុតបញ្ចូលទីក៏ដោយគាត់បានប្តេជ្ញាចិត្តធ្វើដូច្នេះដែរ។

ទោះយ៉ាងណា Man City បានបាត់បង់ខ្សែការពារបារាំង Aymeric Laporte ដោយសាររបួសកំលុងការប្រកួតនេះ បន្ទាប់ពីអតីតកីឡាករ Bilbao រូបនេះ ប៉ះទង្គិចជាមួយកីឡាករ Adam Webster របស់ក្រុមភ្ញៀវ ហើយរូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ គួរបញ្ជាក់ថា Man City រកបានគ្រាប់បាល់បញ្ចូលទីរហូតដល់ទៅ ១៤គ្រាប់ក្នុង ៤ប្រកួតដំបូងនៃយុទ្ធនាការនេះ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង