ទោះបីក្រុមភ្ញៀវហង្សក្រហម Liverpool បានផ្តួលម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ៣:0 ក៏ពិតមែនតែខ្សែប្រយុទ្ធដែលមានចំណែករកគ្រាប់បាល់អោយក្រុមគឺ Sadio Mané បានសម្តែងអារម្មណ៏មិនសប្បាយចិត្តនោះទេ។

កីឡាករអន្តរជាតិសេណេហ្គាល់វ័យ ២៧ឆ្នាំរូបនេះមានការខកចិត្ត និងខឹងសម្បារជាខ្លាំងជាមួយមិត្តរួមក្រុម Mohamed Salah ដែលមិនបានប៉ះបាល់អោយរូបគេដើម្បីមានឪកាសរកបានគ្រាប់បាល់ទី៤ បន្ថែមទៀត ប៉ុន្តែបញ្ហាខាងលើនេះត្រូវបានគ្រូបង្វឹកលោក Jurgen Klopp និងមិត្តរួមក្រុម Firmino បានធ្វើការអន្តរាគមន៍បន្ធូរបន្ថយកំហឹងនេះ។

គួរបញ្ជាក់ថាហេតុការណ៏នេះកើតឡើងបន្ទាប់ពីនាទីទី៨០ មុនពេលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp សម្រេចប្តូរ Mané ចេញពីការប្រកួត ខណៈលទ្ធផលពេលនោះគឺ Burnley ០-៣ Liverpool។ ហើយអ្វីដែលជាការពិតគឺ Mane អាចនិងមានលទ្ធភាពបន្ថែមគ្រាប់បាល់បាន ១គ្រាប់ទៀត ប្រសិនជាខ្សែប្រយុទ្ធអន្តរជាតិអេហ្សីប Salah រូបនេះបញ្ជូនបាល់មកដល់រូបគេ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង