មានហេតុផលសំខាន់ៗ ចំនួន ៤ ដែលអ្នកគាំទ្រគួរតាមដានព្រឹត្តិការណ៍ ONE: IMMORTAL TRIUMPH នៅថ្ងៃសុក្រ ទី ៦ ខែ កញ្ញា ខាងមុខ នៅ Phu Tho Indoor Stadium នាក្រុង ហូជីមិញប្រទេសវៀតណាម។

១-ការរៀបចំលើកដំបូងនៃការបើកទំព័រថ្មី

ស្ថាប័នលំដាប់ពិភព ONE Championship បានចូលខ្លួនទៅរៀបចំព្រឹត្តិការណ៍ប្រកួតលើកដំបូងនៅប្រទេសវៀតណាម ដែលមានគូប្រកួតខ្លាំងៗនិងដណ្ដើមខ្សែក្រវាត់ទៀតផង។ ព្រឹត្តិការណ៍ប្រកួតនេះត្រូវបានគេដាក់ឈ្មោះថា ONE: IMMORTAL TRIUMPH។ ទីលាន Phu Tho Indoor Stadium ដែលជាកន្លែងរៀបចំកម្មវិធីអាចផ្ទុកអ្នកគាំទ្ររហូតដល់ ៨០០០ នាក់។ Phu Tho Indoor Stadium ត្រូវបានរៀបចំសាងសង់នៅឆ្នាំ ២០០០ និង ដាក់ឲ្យប្រើប្រាស់ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនៅខែ វិច្ឆិកាឆ្នាំ ២០០៣។ ការរៀបចំលើកដំបូងជាប្រវត្តិសាស្ត្ររបស់ ONE Championship នឹងធ្វើឲ្យអស្ចារ្យ និង រំជើបរំជួលដល់អ្នកគាំទ្រជាក់ជាមិនខាន។

២-គូដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោក

ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក Nong-O Gaiyanghadao នឹងឡើងមកការពារខ្សែក្រវាត់ ONE Bantamweight Muay Thai World Title របស់ខ្លួននៅសង្វៀន ONE: IMMORTAL TRIUMPH ទល់នឹង Brice Delval នាថ្ងៃទី ៦ ខែ កញ្ញា ខាងមុខ។ Delval បានបង្កើតភាពជឿជាក់ថាអាចនឹងធ្វើឲ្យម្ចាស់ខ្សែក្រវាត់ Nong-O ខកចិត្តបាននៅប្រទេសវៀតណាម។ ដ្បិតវ័យត្រឹម ២០ ឆ្នាំ ប៉ុន្តែ Delval កាន់ខ្សែក្រវាត់ S1 Muay Thai World Champion រួចជាស្រេចទៅហើយ។ កីឡាករសញ្ជាតិបារាំងរូបនេះបង្ហាញការប្រយុទ្ធយ៉ាងអង់អាចសឹងមិនគួរជឿ ក្នុងនោះឈ្នះ ៣៣ លើក និង ចាញ់ត្រឹម៥លើកប៉ុណ្ណោះនាការប្រកួតកន្លងមក។ មានហេតុផលដែល Delval អាចយកឈ្នះ Non-O បាន ដូចជាទី១ តិកនិកប្រកួត,ទី២ ការច្នៃប្រឌិតលើទីលាន និង ទី៣ ឆន្ទៈចង់ឈ្នះ។ តិកនិក សំដៅលើក្បាច់បានទាំងព្រម ម៉ាត់កណ្ដាប់ដៃ ទាត់ បម្លាស់ទី កែង និង ជង្គង់។ ចំណែកការច្នៃប្រឌិតវិញ Delval មិនដែលចេះខ្លាចគូប្រកួត និង ចូលប្រកួតដោយភាពឈ្លាសវៃ ហើយ ការចេញក្បាច់ដៃ និងជើងច្បាស់ល្អ។ ឆន្ទៈចង់ឈ្នះ គឺជាមហិច្ឆតារបស់ Delval ព្រោះរូបគេមិនរាថយ និង ចុះចាញ់ងាយៗឡើយ ហើយវាជាឱកាសរបស់គេដើម្បីបញ្ចេញថ្វីដៃឲ្យពិភពលោកបានឃើញម្ដង។

៣-រឿងពិសេសមិនមានការប្រកួតគុនចម្រុះ

សង្វៀន ONE: IMMORTAL TRIUMPH ជាការប្រកួតប្រយុទ្ធប្រើជំហរឈរដោយគ្មានការប្រកួតគុនចម្រុះឡើយ។ ការប្រកួតទាំង ១៤ គូ គឺ ជាការតតាំងក្បាច់គុន Muay Thai និង kickboxing។ ទាំងនេះជាការប្រកួតយ៉ាងអស្ចារ្យ និង អន្ទះសាដើម្បីផ្ដួលគូប្រកួត ឬធ្វើឲ្យទទួលការចាប់អារម្មណ៍ពីសំណាក់ចៅក្រមពីការប្រកួត ៣ នាទីក្នុងមួយទឹក និងមាន៣ ទឹក។

៤- រកឃើញស៊ុបពើស្តារថ្មីៗនៅសង្វៀនលំដាប់ពិភពលោក ONE

មានអ្នកចំណូលថ្មីសរុប ១៥ នាក់ដែលទើបបង្ហាញមុខលើកដំបូងនៅសង្វៀន ONE។ ដោយសារទើបលើកទី១លើសង្វៀននេះ ពួកគេនឹងបញ្ចេញឲ្យអស់សមត្ថភាពដើម្បីទទួលបានការគាំទ្រ។ មានកីឡាករជាច្រើនមានបទពិសោធន៍លំដាប់ពិភពលោក។ ពួកគេកាន់តែបង្កើតភាពរំភើបញាប់ញ័រដល់អ្នកគាំទ្របន្ថែមទៀត។ មានវីរបុរសខ្លាំងៗជាច្រើន ដូចជា Azize Hlali ត្រូវប្រឈមនឹង Saemapetch Fairtex ក្នុងការប្រកួតគូឯករង ខណៈដែល Kulabdam Sor. Jor. Piek Uthai ដែលគេស្គាល់លើជំនាញលត់ដៃគូឲ្យសន្លប់នោះត្រូវជួប ជើងខ្លាំងសញ្ជាតិបារាំង Bobo Sacko។ ចំណែកកីឡាករជំនាញជង្គង់ហោះផ្ដួលគូប្រកួត Juan Cervantes ត្រូវតតាំងនឹង Santino Verbeek។ ពួកគេសុទ្ធសឹងតែជាគូប្រកួតដែលទទួលបានការសរសើរ និង បន្ថែមរសជាតិដល់ព្រឹត្តិការណ៍ឲ្យកាន់តែហ៊ឹកហ៊ាក់ដល់កម្រិតកំពូលក្នុងការប្រកួត ONE Super Series។

សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅhttps://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង