ខ្សែប្រយុទ្ធ Romelu Lukaku បានរងនូវការរើសអើងជាតិសាសន៍ ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Cagliari ខណៈដែលរូបគេបានស៊ុតបាល់ប៉េណាល់ទី ដើម្បីជួយឲ្យក្រុម Inter Milan ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ ដើម្បីឡើងឈរលើតារាងនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។

រូបគេជាកីឡាករស្បែកខ្មៅចុងក្រោយគេ ដែលរងនូវការរើសអើងជាតិសាសន៍ ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Cagliari ដែលនាំឲ្យមានការអំពាវនាវឲ្យចាត់វិធានផ្សេងៗ។ Lukaku វ័យ២៦ឆ្នាំ បានងើបក្បាលឡើង និងសំឡក់ទៅកាន់អ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះ ក្នុងពេលដែលរូបគេបានឮការស្រែកច្រៀងបន្ទរគ្នាជាសំឡេងសត្វស្វា។ អង្គភាពប្រឆាំងនឹងការរើសអើងជាតិសាសន៍ Fare របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានឲ្យដឹងថា៖ «Cagliari មានប្រវត្តទៅលើបញ្ហានេះ»។

កីឡាករ Joao Pedro បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ ក្រោយពីលេងបាន៤នាទីក្នុងតង់ទី២។ Lukaku ត្រូវបានឡោមព័ទ្ធដោយមិត្តរួមក្រុមរបស់ខ្លួនភ្លាមៗ ខណៈដែល Inter បានឈ្នះការប្រកួត២លើកពីការប្រកួតក្របខ័ណ្ឌលីកទាំង២លើក ដើម្បីឈរពីលើក្រុម Juventus ដែលក៏មាន៦ពិន្ទុពេញផងដែរ បន្ទាប់ពីបានយកឈ្នះលើក្រុម Napoli ៤-៣ កាលពីថ្ងៃសៅរ៍៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង