ក្លិប Roma បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Henrikh Mkhitaryan ពីក្លិប Arsenal ក្នុងកិច្ចសន្យាខ្ចីជើងពេញ១រដូវកាល។ ក្លិបរបស់អ៊ីតាលីមួយនេះ នឹងចំណាយទៅលើតម្លៃខ្លួននៃការខ្ចីជើង និងប្រាក់ខែរបស់តារាឆ្នើមវ័យ៣០ឆ្នាំរូបនេះ ប៉ុន្តែ មិនមានជម្រើស ឬក៏កាតព្វកិច្ចក្នុងការទិញយកខ្សែប្រយុទ្ធអន្តរជាតិអាមេនី Mkhitaryan ដាច់ឡើយ។

Mkhitaryan បានចូលរួមជាមួយនឹងក្លិប Arsenal ពីក្លិប Manchester United កាលពីខែមករា ឆ្នាំ២០១៨ ក្នុងការផ្ទេរមួយដែលមានការដោះដូរជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិស៊ីលី Alexis Sanchez។ រូបគេបានស៊ុតបាល់បញ្ចូលទី៩គ្រាប់ ក្នុងការបង្ហាញខ្លួន៥៩លើកសម្រាប់ក្រុម Arsenal។ Mkhitaryan បានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី២ ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Tottenham ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងតែមួយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយនឹងក្លិបរបស់អ៊ីតាលី។

ពេលវេលានៃការលេងរបស់គេនៅកីឡដ្ឋាន Emirates ហាក់ត្រូវបានកំណត់នៅរដូវកាលនេះ ហើយលោក Unai Emery គ្រូបង្វឹកនៃក្រុម Arsenal មានគម្រោងឲ្យរូបគេចាកចេញ ដើម្បីផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងចូលលេង។ ក្លិប Arsenal របស់ក្របខ័ណ្ឌ Premier League នៅតែបើកចំហរឲ្យខ្សែការពារ Shkodran Mustafi ចាកចេញផងដែរ នៅមុនពេលទីផ្សារដោះដូរកីឡាករបិទ ប៉ុន្តែកីឡាករវ័យ២៧ឆ្នាំរូបនេះ មិនបានចាកចេញឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង