នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ ខ្សែប្រយុទ្ធប្រេស៊ីល Neymar JR និងក្លឹបអ្នកមានបុណ្យ FC Barcelona នឹងត្រូវតតាំងគ្នាតាមផ្លូវតុលាការ ពាក់ព័ន្ធនឹងជម្លោះលើប្រាក់រង្វាន់ កាលពីឆ្នាំ២០១៦ កន្លងមក។
ក្នុងឆ្នាំនោះដែរ Neymar បានចុះកុងត្រាថ្មីជាមួយក្លឹបកាតាឡាន់ មួយនេះ ដោយនឹងទទួលបានប្រាក់រង្វាន់ចំនួនជាង ៤៤លានដុល្លារ ប៉ុន្តែកីឡាករសញ្ជាតិប្រេសុីលរូបនេះ ទទួលបានតែជាង ១៥លានដុល្លារប៉ុណ្ណោះ ដោយកីឡាកររូបនេះទាមទារទឹកប្រាក់ជាង ៣០លានដុល្លារទៀត។
ជាមួយគ្នានេះដែរ Barcelona ក៏ប្ដឹងទាមទារ Neymar ចំនួនជាង ៨២លានដុល្លារ ដោយសារចោទប្រកាន់ថា កីឡាកររូបនេះមិនបានបំពេញនូវលក្ខខណ្ឌនៃកុងត្រារបស់ខ្លួន។ហើយក្នុងពេលកន្លងមក Neymar ក៏ធ្លាប់យកករណីនេះទៅប្ដឹងនៅ FIFA ដែរ ប៉ុន្តែស្ថាប័នបាល់ទាត់ពិភពលោកមួយនេះ អះអាងថា ត្រូវការដោះស្រាយរឿងសំខាន់ៗជាច្រើនទៀត។
បើតាមសារព័ត៌មាន Marca ប្រសិនបើ Neymar ត្រលប់មក Barcelona វិញ នោះភាគីទាំងសងខាងនឹងដកពាក្យបណ្ដឹងរៀងៗខ្លួន៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង