Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid នឹងត្រូវត្រៀមការប្រកួត La Liga នៅសប្តាហ៏ទី៤ នេះ ជាមួយក្រុម Levante UD ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាខាងមុខនេះ ដោយគ្មានវត្តមានខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale។

ខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះត្រូវបានបណ្តេញចេញពីការប្រកួតកំលុងពេលក្រុមអធិរាជស Real Madrid ប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ​ Villareal កាលពីថ្ងៃអាទិត្យសប្តាហ៏មុន ហើយក្លឹបត្រូវរងពិន័យជាប្រាក់ ៣៥០អឺរ៉ូ ខណៈសាមីខ្លួន ៦០០យូរ៉ូ ព្រមទាំងបម្រាមចូលលេងមួយប្រកួត។

Real Madrid បានព្យាយាមប្តឹងឧទ្ធរណ៍សម្រាប់ការបណ្តេញចេញនេះ ក្រោមហេតុផលថា កីឡាកររបស់ពួកគេបានទៅលេងបាល់តាមរបៀបត្រឹមត្រូវហើយ អ្វីដែលជាបញ្ហាគឺ កីឡាករ Villarreal ជាអ្នកធ្វើអោយមានហេតុការណ៏នេះកើតឡើង។

ក្រុមសង្ឃឹមថាខ្សែបម្រើសំខាន់ Eden Hazard អាចនិងវិលត្រលប់មកជួយក្រុមបាននាពេលនោះ បន្ទាប់ពីមិនទាន់បានចាប់ផ្តើមប្រកួតនៅឡើយទេ ក្រោយពីរដូវកាលថ្មី La Liga ២០១៩-២០២០ ចាប់ផ្តើម។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង