​អ្នកគាំទ្រ​រាប់​ពាន់​នាក់​របស់​ក្លិប​បាល់ទាត់​ទួរគី Galatasaray ​បាន​ស្វាគមន៍​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​ចំណូល​ថ្មី Radamel Falcao​ នៅ​កីឡដ្ឋាន Turk Telekom ទីក្រុង Istanbul ប្រទេស​ទួរគី​។ កីឡាករ​កូ​ឡុំ​ប៊ី​រូប​នេះ​ទទួល​បាន​កិច្ចសន្យា ៣​ឆ្នាំ​ជាមួយ​ក្លិប​ទួរគី បន្ទាប់ពី​កិច្ចសន្យា​ជាមួយ​ក្លិប​បារាំង AS Monaco អស់​សុពលភាព​ក្រោយ​ចប់​រដូវ​កាល​មុន​។

​​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ រួម​ជាមួយ​កីឡាករ​ចំណូល​ថ្មី ៧​នាក់​ផ្សេង​ទៀត​។ ​ការ​មក​ដល់​របស់ Falcao​ បាន​ធ្វើ​អោយ​អ្នកគាំទ្រ Galatasaray សប្បាយចិត្ត​ខ្លាំង ក្នុង​នោះ​យើង​ឃើញ​ថា ​គ្រាន់​តែ​ការ​មក​ដល់​ព្រលានយន្តហោះ មាន​អ្នកគាំទ្រ​រង់ចាំ​ទទួល​ដល់​ទៅ ២៥០០០​នាក់​។

​Radamel Falcao​ គឺជា​សមាជិក​របស់ Monaco ដែល​ជួយ​ក្រុម​លើក​ពាន Ligue 1 រដូវ​កាល ២០១៦–១៧ ក្រោយ​ផ្ទេរ​ពី Atletico Madrid នៅ​ឆ្នាំ​២០១៣​។ ​Falcao ​ស៊ុត​បញ្ចូល​ទី​អោយ Monaco បាន ៨៣​គ្រាប់ ខណៈ​រដូវ​កាល​មុន​រក​បាន ១៦​គ្រាប់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង