គេហទំព័រ As បានចុះផ្សាយថាៈ ក្លិបយក្សអ៊ីតាលី Juventus ធ្លាប់ទទួលបានជោគជ័យក្នុងការនាំយកកីឡាករដែលមានបទពិសោធន៏ជាច្រើនមករួមក្រុមដូចជា Emre Can និង Aaron Ramsey ដោយគ្មានតម្លៃខ្លួនកាលពីមុនបើករដូវកាលថ្មីនេះ។ ហើយកីឡាករកាន់ឆ្នាំ ៣រូបដែលកិច្ចសន្យារបស់ពួកគេនិងត្រូវបញ្ចប់នៅ ក្នុងឆ្នាំ ២០២០ ខាងមុខមានដូចជាអ្នកចាំទី David de Gea, Eric Bailly និង Nemanja Matic បានក្លាយជាគោលដៅសម្រាប់ Juventus។

សម្រាប់អ្នកចាំទី សញ្ជាតិអេស្ប៉ាញ De Gea បានបង្ហាញចេតនាមិនចង់បន្តលេងអោយ​ Man.United ក្រោយទាមទារប្រាក់ឈ្មួលពលកម្មនឿយហត់ប្រចាំសប្តាហ៏មិនបានតាមតម្រូវការស្របពេលរូបគេមិនទាន់បានបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនៅឡើយទេស្របពេលអ្នកចាំទីបច្ចុប្បន្នរបស់ Juventus គឺ Szczesny ហើយ Buffon គឺជាកីឡាករដៃទី២។

សម្រាប់ Bailly ក៏ដូចគ្នាខណៈកិច្ចសន្យារបស់ខ្លួននិងបញ្ចប់នៅឆ្នាំក្រោយហើយរូបគេកំពុងមានបញ្ហារបួសក៏នៅមិនប្រាកដថាការផ្ទេរទៅកាន់ Juventus និងធានាបានកៅអីជម្រើស១១នាក់ដំបូងបានឡើយ បន្ទាប់ពីខ្សែការពារវ័យក្មេង De Ligt កំពុងបំពេញតួនាទីមួយនេះក្រោយពីប្រធានក្រុម Chillinie របួស។

រីឯ Matic វិញបានបង្ហាញទម្រង់លេងល្អបំផុតកាលពីនៅ Chelsea។ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី រូបគេស្ទើរតែមិនមានឪកាសបង្ហាញខ្លួនចូលលេងទាល់តែសោះ ដូច្នេះ Juventus និងមិនស្ទាក់ស្ទើរក្នុងការសម្រេច ចិត្តនាំយករូបគេមករួមក្រុមនោះទេ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង