លោក Diego Maradona អតីតគ្រូបង្វឹកអាហ្សង់ទីនបានទទួលតំណែងជាគ្រូបង្វឹក នៅក្របខ័ណ្ឌ Superliga អាហ្សង់ទីនឈ្មោះ Gimnasia y Esgrima La Plata។ វីរបុសដែលបានជួយអោយ អាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ ម៉ារ៉ាដូណាបានបាត់បង់ការងារបន្ទាប់ពីចាកចេញពីក្រុម Ascenso MX Dorados របស់មិកស៊ិកកាលពីខែមិថុនាឆ្នាំនេះដោយសារមូលហេតុសុខភាព។
Sebastian Mendez ត្រូវបានតែងតាំងជំនួយការរបស់អធិរាជបាល់ទាត់រហស្សនាមខ្លាកន្តឿរូបនេះ ខណៈអតីតខ្សែប្រយុទ្ធអាហ្សង់ទីន Gabriel Batistuta បានបដិសេធទទួលកតួនាទីដោយសារតែត្រូវវះកាត់បញ្ហារបួសកជើង។ អតីតខ្សែប្រយុទ្ធក្រុម Napoli លោក Maradona ធ្លាប់ដឹកនាំអាហ្សង់ទីនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១០ និងបានឈានដល់វគ្គ៨ក្រុមចុងក្រោយ ១/៤ផ្តាច់ព្រ័ត្រដោយចាញ់ក្រុម អាល្លឺម៉ង់ក្នុងលទ្ធផល ៤-០។
បច្ចុប្បន្នក្រុម Gimnasia ស្ថិតនៅបាតតារាងបន្ទាប់ពី ៥ប្រកួតនៅដើមរដូវកាលថ្មីមាន១ពិន្ទុ ខណៈការប្រកួតដំបូងរបស់ម៉ារ៉ាដូណា នៅទឹកដីខ្លួនឯងដើម្បីទទួលក្រុម Racing Club នៅថ្ងៃទី១៥ ខែកញ្ញា ២០១៩ ខាងមុខនេះ។
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង