លោក Paul Merson បានជំរុញឱ្យ Frank Lampard ទាញយករូបមន្តដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho ដើម្បីអាចទទួលបានភាពជោគជ័យ ក្នុងការបង្វឹក ដូចដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ធ្លាប់ធ្វើបានជាមួយ Chelsea នាពេលកន្លងមក។

Lampard វីរបុរសក្រុមតោខៀវចវ័យ ៤១ឆ្នាំ បានសម្រេចវិលត្រឡប់មកកាន់កីឡាដ្ឋាន Stamford Bridge វិញនៅរដូវក្តៅនេះ បន្ទាប់ពីអតីតគ្រូបង្វឹកលោក Sarri ចាកចេញ និងក្រោយពីបង្ហាញសមត្ថភាពដឹកនាំក្រុម Derby County ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Championship នៅរដូវកាលដំបូងដែលខ្លួនបានចាប់អាជីពជាគ្រូបង្វឹក។

យ៉ាងណាមិញក្រោមការដឹកនាំរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក្រុម Chelsea ចាប់ផ្តើមនៅរដូវកាលថ្មីនេះគឺឈ្នះតែម្តងគត់ ក្នុងចំណោមការប្រកួតលីកកំពូលអង់គ្លេស​ Premier League បួនដងនិងកំពុងឈរនៅលេខរៀងទី១១​ ​ក្នុងតារាង។

Merson អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់យ៉ាង ដូច្នេះថា: ការឈ្នះការប្រកួតគឺជារឿងលំបាកមួយដែលអ្នកត្រូវធ្វើនៅពេលដែលអ្នកបាត់បង់កីឡាករឆ្នើមរបស់អ្នក នៅលើពិភពលោកដូចជា Eden Hazard ។​ ដូច្នេះពេលនេះសម្រាប់ Lampard គឺការអត់ធ្មត់។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង